no-alternative title
no-alternative title

Apple ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសថ្មីមួយទៀតហៅថា “Unleashed Event) នៅថ្ងៃទី 18 ខែតុលា សប្តាហ៍ក្រោយនេះ

ក្រុមហ៊ុន Apple បានចេញលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ទីពីរប្រចាំឆ្នាំ 2021 របស់ខ្លួនដែលត្រៀមប្រារព្ធធ្វើឡើងនៅថ្ងៃច័ន្ទ ទី 18 ខែតុលាសប្តាហ៍ក្រោយនេះនៅវេលាម៉ោង 10 ព្រឹក ដែលត្រូវនឹងម៉ោង 12 យប់ឈានចូលថ្ងៃទី 19 នៅប្រទេសកម្ពុជាយើង។ ជាធម្មតារបស់ Apple ទៅហើយដោយនៅលើលិខិតអញ្ជើញរបស់គេគឺមិនបានបញ្ជាក់ពីផលិតផល ឬប្រធានបត់ដែលត្រូវបង្ហាញក្នុងព្រឹត្តិការណ៍នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណានៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 18 ដើមសប្តាហ៍ក្រោយនេះ គេដឹងយ៉ាងច្បាស់ថា Apple នឹងដាក់បង្ហាញចេញផលិតផលកុំព្យូទ័រយួរដៃ Mac Series ជំនាន់ថ្មីរបស់ខ្លួនដែលបំពាក់នូវកំលាំងម៉ាស៊ីនថ្មី ប្រើប្រព័ន្ធបច្ចេកវិទ្យា ARM។ ម៉ាស៊ីនកុំព្យូទ័រ Mac Series ជំនាន់ថ្មីនេះត្រូវបានគេដឹងថាគឺមានពីរម៉ូដែលដោយមួយមានអេក្រង់ទំហំ 14 អ៊ីញ និងមួយទៀតមានអេក្រង់ទំហំ 16 អ៊ីញ។ ហើយ Mac ជំនាន់ថ្មីឆ្នាំ 2021 ទាំងពីរនឹងបំពាក់នូវកំលាំងម៉ាស៊ីនថ្មីអូសដោយ Apple M1X Processor ដែលនឹងមានសមត្ថភាពកាន់តែប្រសើរជាងជំនាន់ M1 ហើយក៏នឹងបំពាក់បន្ទះអេក្រង់ mini-LED Display ដូចនឹង iPad Pro 12.9 អ៊ីញដែរ។

ហើយក្រៅតែពីដាក់បង្ហាញចេញម៉ាស៊ីន Mac ជំនាន់ថ្មីទៅ Apple ក៏អាចនឹងដាក់បង្ហាញចេញនូវកាសស្តាប់ឥតខ្សែជំនាន់ថ្មីគឺ AirPods Pro ជំនាន់ទី 3 បន្ថែមទៀតផងដែរ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ អ្វីដែលជាការពិត គឺយើងនឹងបានដឹងច្បាស់នៅដើមសប្តាហ៍ក្រោយនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន