no-alternative title
no-alternative title

Nokia G300 5G បំពាក់អេក្រង់ទំហំ 6.52 អ៊ីងជាមួយថ្មទំហំ 4,470mAh ត្រូវបានបង្ហាញវត្តមានផ្លូវការណ៍ជាមួយតម្លៃត្រឹមតែ $200 ប៉ុណ្ណោះ

Nokia បានប្រកាសចេញទូរស័ព្ទ 5G ស៊េរីថ្មីម៉ូដែល G300 នៅក្នុងទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃធូរថ្លៃបំផុតត្រឹមតែ $200 ប៉ុណ្ណោះ។ ស្មាតហ្វូន 5G ស៊េរីថ្មីដែលមានតម្លៃធូរថ្លៃរបស់ Nokia មួយនេះត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ទំហំ 6.52 អ៊ីងកម្រិត HD+ និងជាបន្ទះអេក្រង់មានឆករាងជាអក្សរ V ឬហៅថា “V-Notch” ដែលមានបង្កប់ដោយកាមេរ៉ាសែលហ្វីមួយគ្រាប់ទំហំ 8MP។ Nokia G300 មានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពនៅភ្ជាប់ជាមួយប៊ូតុងបិតបើកទូរស័ព្ទនៅលើស៊ុមខាងស្តាំដៃ ហើយក៏អាចស្កែនផ្ទៃមុខដោះសោរបានផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nokia G300 បំពាក់នូវបន្ទះឈីប  Snapdragon 480 5G ភ្ជាប់ដោយរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ បន្ទះឈីប SD480 5G នេះអូសដោយ CPU 8-core មានល្បឿន 2GHz Cortex-A76 Dual-core និងល្បឿន 1.8GHz Cortex-A55 Six-core ។ ស្មាតហ្វូនស៊េរីថ្មីនេះប្រតិបត្តិការដោយ Android 11 ចេញពីប្រអប់ស្រាប់។ និយាយពីថ្មវិញ Nokia G300 មានថ្មទំហំ 4,470mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 18W។

ស្មាតហ្វូន Nokia 5G ស៊េរីដែលមានតម្លៃធូរថ្លៃនេះគឺមានដំឡើងនូវប្រព័ន្ធកាមេរ៉ាក្រោយរាងជារង្វង់នៅចំកណ្តាលដែលមានបង្កប់ដោយលែនកាមេរ៉ាចំនួន 3 គ្រាប់ ភ្ជាប់អមមកជាមួយអំពូល LED Flash មួយគ្រាប់។ សម្រាប់កាមេរ៉ាទាំងបីគ្រាប់នៅលើ Nokia G300 គឺប្រើសែនស័រមេទំហំ 16MP ជាមួយសែនស័រជំនួយទំហំ 5MP និង 2MP។ ប្រព័ន្ធកាមេរ៉ារបស់ Nokia G300 មានគាំទ្រជាមួយមុខងារ Night Mode, EIS, OZO audio surround និង wind noise cancellation ថែមទៀតផង។

Nokia G300 5G នឹងមានដាក់លក់ផ្លូវការណ៍នៅទីផ្សារអាមេរិកចាប់ពីថ្ងៃទី 19 តុលាខាងមុននេះតាមរយះបណ្តាញចែកចាយដៃគូចំនួនពីរគឺ Straight Talk និង TracFone Wireless ជាមួយតម្លៃត្រឹមតែ $200 ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន