no-alternative title
no-alternative title

មកដឹងពីគុណសម្បត្តិខ្លះៗរបស់ស្មាតហ្វូនហ្គេម Black Shark 4S Pro ដែលត្រៀមចេញយប់នេះទាំងអស់គ្នា

Xiaomi ត្រៀមប្រកាសចេញស្មាតហ្វូនហ្គេមឆ្លាមខ្មៅជំនាន់ថ្មីរបស់ខ្លួនគឺ Black Shark 4S Pro នៅរាត្រីថ្ងៃនេះហើយ។ ឆ្លាមខ្មៅជំនាន់ថ្មីរបស់ Xiaomi ក៏មានព័ត៌មានលេចធ្លាយជាច្រើនផងដែរនៅមុនថ្ងៃបង្ហាញវត្តមានផ្លូវការណ៍ ដូច្នេះខាងក្រោមនេះគឺជាគុសម្បត្តិបឋមមួយចំនួនដែលប្រភពបានទម្លាយនាពេលកន្លងមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Black Shark 4S Pro គឺបំពាក់នូវកំពូលឈីបនាគរាជជំនាន់ថ្មីចុងក្រោយគឺ Snapdragon 888+ ព្រមទាំងមានការបង្កើនផលិតភាពលើប្រព័ន្ធផ្ទុកទិន្នន័យកាន់តែលឿនរហ័សថែមទៀតផង។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា ឆ្លាមខ្មៅជំនាន់ថ្មី គឺនឹងបំពាក់នូវប្រព័ន្ធផ្ទុកទិន្នន័យថ្មីជំនាន់ 2.0 Dual Disk Array System ដែលមានល្បឿន read/write ទិន្នន័យលឿនរហ័សបំផុត ដែលប្រព័ន្ធថ្មីនេះ គឺនឹងធ្វើការបានល្អប្រសើរជាងប្រព័ន្ធផ្ទុកទិន្នន័យ RAID System ដែលប្រើនៅលើជំនាន់ Black Shark 4។ Black Shark 4S Pro នឹងមានជម្រើសរ៉េមទំហំធំផុតដល់ 16GB និងម៉េមូរីធំបំផុតដល់ 512GB។

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ Black Shark 4S Pro ត្រូវបានគេដឹងថានឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 120W ជាមួយថ្មទំហំ 4,500mAh ដូចជំនាន់មុនរបស់វាដែរ។ ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដូចរន្ទះនេះ គឺអាចសាកភ្លើងឲ្យថ្មទំហំ 4,500mAh ពីចំនុច 0% ទៅពេញ 100% ប្រើពេលប្រមាណតែ 15 នាទី និងសាកពី 0% ទៅ 50% ប្រើពេលប្រមាណ 5 នាទីប៉ុណ្ណោះ។ ជាងនេះទៅទៀតក្រុមហ៊ុន Black Shark ក៏បានបញ្ជាក់ថា ឆ្លាមខ្មៅជំនាន់ថ្មីរបស់ខ្លួនក៏បានពង្រឹងទៅលើប្រព័ន្ធសំឡេងកាន់តែមានគុណភាពខ្ពស់ជាងជំនាន់មុនថែមទៀតផង។

សម្រាប់អេក្រង់វិញ Black Shark 4S Pro នឹងបំពាក់មកជាមួយបន្ទះអេក្រង់ E4-AMOLED Display មានល្បឿន refresh rate 144Hz គាំទ្រ Touch sampling rate 720Hz ជាមួយល្បឿន Latency ទាបត្រឹម 8.3ms ដែលល្អបំផុតសម្រាប់ការបញ្ជាជាមួយនឹងប៊ូតុង Shoulder Triggers។

នៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះ Xiaomi ក៏នឹងបង្ហាញចេញកាស True wireless Headset ដែលបំពាក់ឈីបថ្មីជាមួយកម្រិតល្បឿន Latency ទាបត្រឹម 30ms ដែលល្អបំផុតសម្រាប់ការភ្ជាប់ក្នុងការលេងហ្គេមផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន