no-alternative title

តើស្មាតហ្វូនណាដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត? realme UI 3.0 ជាប្រព័ន្ធសុវត្ថិភាពបំផុតរបស់ពិភពលោកបង្ហាញខ្លួនជាផ្លូវការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12

ថ្ងៃនេះ ក្រុមហ៊ុន realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោកបានប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ខ្លួននោះគឺ realme UI 3.0 ។ សម្រាប់ realme UI 3.0 នេះត្រូវបានអាប់ដេតសម្រាប់យុវវ័យសម័យថ្មី។ ប្រព័ន្ធប្រតិបត្តិការនេះនាំយកនូវមុខងារថ្មីៗជាច្រើនសម្រាប់ប្រើប្រាស់នៅលើ Android 12 OS ដែលផ្តល់នូវភាពរីករាយគ្មានដែនកំណត់ជាមួយនឹងការពង្រឹងទៅលើការឌីស្សាញ សុវត្ថិភាព ឯកជនភាព និងមុខងារជាច្រើនទៀត។ realme UI 3.0 នាំយកនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់ Realme ជាច្រើននៅជុំវិញពិភពលោក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកជនភាព (Privacy) 

realme UI 3.0 បានធ្វើបច្ចុប្បន្នភាពទៅលើមុខងារជាច្រើននៃឯកជនភាពរបស់ខ្លួនដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងព័ត៌មានជាច្រើនគឺមានសុវត្ថិភាពជាងពីមុន។ សម្រាប់ realme UI 3.0 នេះក៏មានមុខងារថ្មីដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែករូបភាព ឬវីដេអូជាច្រើនដែលពួកគេចូលចិត្តជាលក្ខណៈឯកជនផងដែរ។ ដើម្បីការពារសុវត្ថិភាពនៅក្នុងការចែករំលែករូបភាព ឬវីដេអូទាំងនោះ អ្នកប្រើប្រាស់អាចធ្វើការលុបចោលនូវទិន្នន័យព័ត៌មាននៅលើរូបភាពនោះបានដូចជាពេលវេលានៅពេលថតរូបភាព ម៉ូឌែលកាមេរ៉ា និង Settings របស់វាផងដែរ។ ដែនកំណត់ក្នុងការប្រើប្រាស់ទៅលើកម្មវិធី App ដែលបានអនុញ្ញាតក៏បានបន្ថែមចូលទៅក្នុង realme UI 3.0 ផងដែរ។ នៅក្នុងទិន្នន័យអំពីទីតាំងវិញនោះក៏ត្រូវបានរក្សាជាលក្ខណៈឯកជនភាពផងដែរ។

 

បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ក៏អាចធ្វើការមើលទៅលើសកម្មភាពឯកជនរបស់ពួកគេនៅក្នុង Apps ជាច្រើនបាន។ អ្នកអាចមើលនូវការប្រើប្រាស់នូវការអនុញ្ញាត (Permissions) និងព័ត៌មានលម្អិតនៃការប្រើប្រាស់ព័ត៌មានទាំងនេះដែលបានកំណត់នៅលើកម្មវិធីជាច្រើនបានថែមទៀត។

ភាពរលូន និងមុខងារជាច្រើនក្នុងការប្រើប្រាស់ (Fluidity & Functionality)

តាមការស្រាវជ្រាវរបស់យើងអោយដឹងថា អ្នកប្រើប្រាស់ជាច្រើនពិតជាទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងភាពរលូននៃការប្រើប្រាស់នូវ realme UI 2.0 ។ ហើយពេលនេះ វាក៏មានការពង្រឹងកាន់តែអស្ចារ្យជាងមុននៅលើ realme UI 3.0 ផងដែរ។

 

ជាមួយនឹងការប្រើប្រាស់នូវ AI Engine នៅលើ realme UI 3.0 នេះបន្ថែមនូវភាពរលូនក្នុងការប្រើប្រាស់ និងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្មយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ ចំនួននៃការប្រើប្រាស់ទៅលើម៉េមូរីក៏មានការពង្រឹងកាន់តែប្រសើរជាងមុន ហើយការដំណើរការកម្មវិធីជាច្រើនទៀតគឺពិតជាលឿនមែនទែនដោយសារតែប្រើប្រាស់នូវ AI memory compression ។ វាអាចកាត់បន្ថយនូវការប្រើប្រាស់ម៉េមូរីបានដល់ទៅ 30% ការដំណើរការកម្មវិធីលឿនជាងមុនដល់ទៅ 10% និងការពង្រឹងទៅលើថាមពលថ្មប្រើប្រាស់កាន់តែល្អជាងមុនដល់ទៅ 12% ផងដែរ។

 

នៅក្នុងពេលដដែលនេះផងដែរ វាក៏មានការពង្រឹងទៅលើរូបភាពដែលមានចលនាកាន់តែប្រសើរជាងមុនផងដែរ។ សម្រាប់ AI animation engine នេះអាចធ្វើការអោយចលនាកាន់តែមានភាពរស់រវើក និងរលូនអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ Floating Window 2.0 ក៏ប្រកាសបង្ហាញវត្តមាននៅលើ realme UI 3.0 ផងដែរ។ អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលជាងមុនក្នុងការទំនាក់ទំនងថែមទៀត។

 

ភាពផ្ទាល់ខ្លួន (Personalization)

realme UI តែងតែអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការរៀបចំទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ សម្រាប់ Icons, Backgrounds (ផ្ទាំងខាងក្រោយ), ទំហំអក្សរ (fonts) និងធាតុជាច្រើនទៀតអាចធ្វើការរៀបចំបានទៅតាមចិត្តរបស់អ្នកប្រើប្រាស់។ ពួកគេអាចធ្វើការជ្រើសរើសនូវ Theme Color និងការប្រើប្រាស់ជាមួយនឹងមុខងារ AOD ផងដែរ។ អ្នកប្រើប្រាស់អាចធ្វើការបង្ហោះរូបភាពរបស់ពួកគេ និងរីករាយជាមួយនឹងការឌីស្សាញថ្មីនៅលើ AOD នេះ។ ទន្ទឹមនឹងនេះ realme UI 3.0 ក៏បង្ហាញនូវ AOD ថ្មីជាមួយនឹង realme mascot, realmeow ថែមទៀត។ គ្រាន់តែជ្រើសរើសនូវស្ទាយ៍ណាមួយដែលអ្នកចង់ប្រើប្រាស់ និងរីករាយជាមួយនឹង AOD នេះភ្លាមៗ!

 

ក្រៅពីនេះ realme UI 3.0 ក៏មានការទ្រទ្រង់ទៅលើ Omojis ជាច្រើនដូចជារូបភាពខ្មោច អាហារ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងអ្វីគ្រប់យ៉ាងជាច្រើនទៀតដែលអ្នកគិតអំពីវាផងដែរ។ realme UI 3.0 ក៏មាននូវ dynamic wallpapers ថ្មីដែលអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការប្រើប្រាស់បានយ៉ាងសម្បូរបែប។

 

ការឌីស្សាញយ៉ាងល្អឥតខ្ចោះ (Fluid Space Design)

ជាមួយនឹង realme UI 3.0 ការឌីស្សាញពិតជាទាក់ទាញនិងអស្ចារ្យបំផុត សម្រាប់ Layout របស់វាគឺមានការរៀបចំប្រសើរជាងមុន ហើយសម្រាប់ UI វិញគឺពិតជារលូនអស្ចារ្យក្នុងការប្រើប្រាស់។ បើមើលទៅលើ Icons វិញគឺមានការឌីស្សាញជាទម្រង់ 3D icon ដែលពិតជាទាក់ទាញមែនទែន។ បើធៀបជាមួយនឹង UI 2.0 នោះ ការឌីស្សាញទម្រង់ថ្មីនេះពិតជាទាក់ទាញយុវវ័យខ្លាំងក្លាបំផុត។

 

បន្ថែមពីនេះទៀតនោះ realme UI 3.0 ក៏បានជ្រើសរើសនូវ Layout ដែលផ្តល់នូវអារម្មណ៍ស្រស់ថ្លាក្នុងការប្រើប្រាស់។ បើមើលទៅលើទំហំអក្សរ និមិត្តសញ្ញា និងពណ៌វិញគឺពិតជាផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ភាពស្រស់ស្អាត និងពេញចិត្តតែម្តង។

ផែនទីសម្រាប់ការអាប់ដេត (Upgrade Roadmap)

realme UI 3.0 បច្ចុប្បន្ននេះគឺដាក់អោយប្រើប្រាស់នៅលើម៉ូឌែលជាច្រើនទៅតាមពេលវេលាដែលបានកំណត់។ ក្រុមហ៊ុន Realme នឹងចាប់ផ្តើមសាកល្បងក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន ដូចនេះសូមធ្វើការតាមដាននៅលើគណនីផ្លូវការរបស់ក្រុមហ៊ុន Realme ។

•ខែតុលា ឆ្នាំ 2021: ស្មាតហ្វូន realme GT 

•ខែធ្នូ ឆ្នាំ 2021: ស្មាតហ្វូនrealme X7 Max, realme GT Master Edition, realme 8 Pro, realme GT Neo2 5G 

•ត្រីមាសទី 1 ឆ្នាំ 2022: ស្មាតហ្វូនrealme X50 Pro 5G, realme 7 Pro, realme X7 Pro, realme 8 4G, realme Narzo 30, realme C25, realme C25s, realme narzo 50A, realme 8i 

•ត្រីមាសទី 2 ឆ្នាំ 2022: ស្មាតហ្វូន realme X7, realme X3, realme X3 SuperZoom, realme 8 5G, realme 8s, realme 7 5G, realme Narzo 30 Pro 5G, realme Narzo 30 5G

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេទៅលើស្មាតហ្វូន និងទីផ្សារ AIoT ជាមួយនឹងបច្ចេកវិទ្យាថ្មីបំផុត។ ក្រុមហ៊ុន realme ផ្តល់នូវស្មាតហ្វូនជាច្រើនម៉ូឌែល និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនដែលផ្តោតទៅលើគុណភាព ការឌីស្សាញរូបរាងអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ជាយុវវ័យ និងតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។

ជាមួយនឹងស្មារតី  “Dare to Leap” របស់ក្រុមហ៊ុន Realme ដែលផ្តើមមានវត្តមាននៅលើទីផ្សារនៅក្នុងឆ្នាំ 2018 នោះ ក្រុមហ៊ុន realme ពេលនេះបានក្លាយជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតទី 6 របស់ពិភពលោក និងជាក្រុមហ៊ុនស្មាតហ្វូន Top 5 នៅក្នុងទីផ្សារចំនួន 15 នៅក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ។ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2021 នេះ ក្រុមហ៊ុន Realme មានវត្តមាននៅក្នុងទីផ្សារចំនួន 61 នៅលើពិភពលោកដែលក្នុងនោះមានប្រទេសចិន អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អ៊ឺរ៉ុប រុស្សី អូស្រា្តលី មជ្ឈឹមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក ហើយក្រុមហ៊ុនក៏មានអ្នកប្រើប្រាស់ច្រើនជាង 100 លាននាក់នៅជុំវិញពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.realme.com ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន