
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវកាសស្តាប់ Buds Air 2 របស់ខ្លួន ដែលនេះ គឺជាកាសជំនាន់ថ្មី មានការឌីស្សាញជាមួយនឹងរូបរាងស្អាត និងមានសមត្ថភាពខ្ពស់ ចេញលក់នៅប្រទេសឥណ្ឌាដោយមានបំពាក់នូវបច្ចេកវិទ្យា active noise cancellation ថែមទៀតផង។ ដោយសារតែមានការពេញនិយមខ្លាំងនោះ នៅថ្ងៃនេះ ក្រុមហ៊ុនចិនមួយនេះ បានប្រកាសថា ខ្លួននឹងបង្ហាញវត្តមាននូវជំនាន់ថ្មីរបស់ realme Buds Air 2 នេះជាមួយនឹងពណ៌ថ្មីមួយទៀតគឺ Green បៃតង។ ការប្រកាសវត្តមាននេះ គឺនឹងធ្វើឡើងនៅថ្ងៃទ 13 ខែតុលា ជាមួយនឹងវរត្តមានរបស់ Realme GT Neo2 ផងដែរ។
សូមជំរាបថា កន្លងមក កាសនេះ គឺបានបង្ហាញវត្តមានជាមួយពណ៍ខុសៗគ្នាចំនួន 3 ពណ៌ មានដូចជា Closer White និង Closer Black ហើយនឹង Closer Gold។ ហើយសម្រាប់ការជ្រើសរើសពណ៌បៃតងថ្មីនេះ លោកអ្នកនឹងទទួលបានឆ្នាំងសាកដែលមានពណ៌បៃតងដោយផ្នែកខាងក្នុងមានពណ៍ខ្មៅ។ បន្ថែមពីនេះ តួរខ្លួនរបស់កាសនេះក៏មានការរចនាផ្នែកខាងក្រៅពណ៍បៃតង និងផ្នែកខាងក្នុងពណ៌ខ្មៅដូចគ្នាជាមួយឆ្នាំងសាកអញ្ចឹងដែរ់។ សម្រាប់ផ្នែកផ្សេងៗគឺដូចគ្នាទៅនឹងពណ៍មុនៗដែរ។

កាស realme Buds Air 2 ជម្រើសពណ៌ថ្មី បៃតងស្រស់ និងមានការរចនាជាមួយដងទំហំ 10mm ដែលមានការច្នៃប្រឌិតជាមួយនឹង DLC (Diamond-like Carbon) ហើយនិងមានការតភ្ជាប់ដោយបច្ចេកវិទ្យាប៊្លូធូស Bluetooth 5.2។ កាសថ្មី ដំណើរការជាមួយឈីប realme R2 ដែលជាឈីបផ្ទាល់ខ្លួនរបស់ realme ដែលមានការគាំទ្រដោយ Google មានសមត្ថភាពអាចភ្ជាប់បានរហ័ស និងមានការបញ្ជាបានលឿន រួមទាំងការបញ្ជាដោយកាយវិកាផងដែរ។

បន្ថែមពីនេះ កាស realme Buds Air 2 ជម្រើសពណ៌ថ្មី បៃតងស្រស់ ក៏មានភ្ជាប់នូវមុខងារ ANC (Active Noise Cancellation) ដែលមានសមត្ថភាពចាប់សម្លេង និងកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានយ៉ាងមានប្រសិទ្ធិភាពទៀតផង។ សម្រាប់ថាមពលថ្មវិញ កាសនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា អាចប្រើប្រាស់បាន 25-hour នៅពេលបិទមុខងារ ANC និង 22.5 hours នៅពេលបើកមុខងារ ANC។ ជាមួយគ្នានេះសម្រាប់ការសាក 10 នាទី អាចចាក់ចំរៀងបាន 2 ម៉ោង ហើយសម្រាប់ការសាកពេញម្តង គឺប្រើពេល 2 ចំនួនពីរម៉ោងប៉ុណ្ណោះ។
