no-alternative title
no-alternative title
no-alternative title
no-alternative title

ម៉ាស៊ីនបន្សុទ្ធខ្យល់ Xiaomi Air Purifier 4 Lite បានចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសចិនហើយ មានតម្លៃ $108

កាលពីខែមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Air Purifier 4 Proនៅក្នុងទីផ្សាររបស់ចិន ហើយពេលនេះ ក្រុមហ៊ុននេះ បានប្រកាសបង្ហាញនូវ mini version នៅក្នុងប្រទេសចិន ដែលមានឈ្មោះហៅថា Xiaomi Air Purifier 4 Lite ដែលមានតម្លៃប្រហែលជា 6,99 yuan ឬ  $108។  នៅថ្ងៃនេះការលក់ឧបករណ៍នេះ បានចាប់ផ្តើមហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនបន្សុទ្ធខ្យល់ Xiaomi Air Purifier 4 Lite មានការឌីស្សាញរូបរាងចតុកោណ ហើយវាមានទំហំប៉ុនក្រដាស A4 នៅពេលដែលដាក់វានៅក្នុងបន្ទប់។ ក្រុមហ៊ុននេះ បាននិយាយថា ផលិតផលនេះអាចដាក់នៅកន្លែងដែលមានទំហំសក្តិសម្យ 26-45m2 ហើយវាមានកម្រិតសំលេងត្រឹមតែ 35.8db ប៉ុណ្ណោះ។ ឧបករណ៍នេះមានអេក្រង់ LED សម្រាប់បង្ហាញព័ត៌មាននៅលើអេក្រង់ថែមទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ អាចធ្វើការកម្ចាត់បាក់តេរីបានដល់ទៅ 99.99% និងថែរក្សានូវសុខភាពអ្នកប្រើប្រាស់បានយ៉ាងល្អបំផុត។ ផលិតផលនេះ ក៏អាចបញ្ជាបានតាមរយៈកម្មវិធី Mijia App សម្រាប់គ្រប់គ្រងនៅលើស្មាតហ្វូនរបស់ពួកគេបានផងដែរ។ វាក៏មានការទ្រទ្រង់នូវការបញ្ជាពីសំឡេងតាមរយៈ XiaoAI ថែមទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម