ស្វែងរកពួកយើង:

ស្មាតហ្វូនបត់បាន Pixel Fold និង Pixel Watch ហើយនិង Nest Speakers នឹងបង្ហាញវត្តមានជាមួយនិង Pixel 6 Series នៅថ្ងៃទី 19 ខែតុលានេះ

ដោយ

Koun Jab Luffy

08 តុលា 2021 04:31 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូន Pixel 6 និង Pixel 6 Pro នៅថ្ងៃទី 19 ខែតុលាខាងមុខនេះហើយ។ ប៉ុន្តែនៅថ្ងៃនេះ អ្នកទម្លាយមួយរូប បាននិយាយថា នៅក្នុងព្រឹតិ្តការណ៍ Pixel Event នោះ ក្រុមហ៊ុន Google គឺមិនបង្ហាញតែស្មាតហ្វូនថ្មីតែមួយមុខទេ ក្រុមហ៊ុននេះក៏នឹងប្រកាសចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួនជាលើកដំបូង ហើយនឹងនាឡិកា smartwatch រួមនឹង smart speakers ជំនានថ្មីរបស់ខ្លួនផងដែរ។
គិតមកទល់នឹងពេលនេះ ជឿជាក់គ្រប់គ្នាប្រាកដជាបានដឹងនូព័ត៌មានជាច្រើនរបស់ស្មាតហ្វូន Pixel 6 ទាំងពីរនេះហើយ។ ដោយកន្លងមក ក្រុមហ៊ុន Google គឺបានបញ្ចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនទាំងពីរនេះនៅលើអនឡាញមួយចំនួនដូចគ្នា។ ប៉ុន្តែសម្រាប់ Pixel Fold យើងនៅមិនទាន់មានព័ត៌មាននោះទេ។ គេរំពឹងថា ក្រុមហ៊ុននឹងបញ្ចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនបត់បានដំបូងរបស់ខ្លួននេះនៅក្នុងកម្មវិធីតែម្តងក៏ថាបាន។
Article image
ជាមួយគ្នានេះ ក៏មានរបាយការណ៍ថ្មីមួយ បាននិយាយថា ស្មាតហ្វូនបត់បាន Pixel Fold នេះ គឺអាចនឹងដំណើរការជាមួយនឹង Android 12.1 ដែលគេជឿថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងជួយដំណើររបស់ស្មាតហ្វូនថ្មីនេះ កាន់តែមានភាពរលូននិងងាយស្រួលនៅក្នុងការប្រើប្រាស់ ដូចជាការគ្រប់គ្រងកម្មវិធី dialer, message, Chrome, camera រួមជាមួយនឹងមុខងារជាច្រើនទៀត។
Article image
បើក្រឡេកមើលទៅលើ smartwatch វិញ គឺទំនងជានឹងដំណើរជាមួយនិងប្រព័ន្ធ WearOS ជំនានថ្មី ដែលគេដឹងថា ប្រព័ន្ធថ្មីនេះ គឺមានការច្របាច់បញ្ចូលគ្នារវាង Wear OS ហើយនិង Samsung’s Tizen OS។ នាឡិកានឹងបំពាក់ជាមួយឈីប 5mn។ បន្ថែមពីនេះ នៅថ្ងៃនោះ ក្រុមហ៊ុន Google ក៏នឹងមាបង្ហាញចេញនូវវត្តមានរបស់ Nest Speakers ជំនាន់ថ្មីផងដែរ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការទម្លាយព័ត៍មានពីផលិតផលថ្មីនេះនៅឡើយទេ។ ប៉ុន្តែគេជឿថា ក្រុមហ៊ុន Google នឹងបញ្ចេញនូវមុខងារនានា នៅប៉ុន្មានថ្ងៃមុននការការប្រកាសជាមិនខាន។
ស្មាតហ្វូនបត់បាន Pixel Fold និង Pixel Watch ហើយនិង Nest Speakers នឹងបង្ហាញវត្តមានជាមួយនិង Pixel 6 Series នៅថ្ងៃទី 19 ខែតុលានេះ