ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីមួយ បានទម្លាយថា iPhone 14 នឹងបង្ហាញវត្តមានជាមួយនិងអេក្រង់ Hole-Punch

ដោយ

Koun Jab Luffy

09 តុលា 2021 09:43 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានព័ត៌មានសំខាន់ថ្មីៗជាច្រើនស្តីអំពីស្មាតហ្វូន iPhone 14 បានបែកធ្លាយនៅលើអនឡាញមុនការប្រកាសជាផ្លូវការណ៍។ ក្រុមហ៊ុន Apple គឺនឹងបង្ហាញនូវ iPhone ថ្មីចំនួន 4 ម៉ូដែលនៅក្នុងព្រឹត្តិការណ៍សម្ភោធន៍ស្មាតហ្វូន iPhone 13 នេះ។ ព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Apple នឹងធ្វើការ Upgrade ទៅលើថាមពលថ្ម និងប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនផងដែរ។ ក្រៅពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន iPhone 14 ទាំង 4 ម៉ូដែលនេះ គឺមាន Notch តូចជាងមុន 20% ទៀតផង។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Apple នឹងធ្វើការជំនួសនូវ Notch ជាមួយនឹងអេក្រង់ Punch- Hole វិញសម្រាប់ iPhone ឆ្នាំ 2022 នេះ។ ស្មាតហ្វូន iPhone 14 នេះ នឹងមានម៉េមូរី QLC Flash Memory ផងដែរ។ សម្រាប់ស្មាតហ្វូន iPhone 13 Series នឹងមានម៉េមូរី TLC Flash Memory។ ស្មាតហ្វូន iPhone 14 Pro នេះនឹងមានបច្ចេកវិទ្យា Face ID Sensor។
Article image
តាមរយៈអ្នកទម្លាយ @PandaIsBald នៅលើ Weibo បានអះអាងថា ក្រុមហ៊ុន Apple នឹងមិនប្រើប្រាស់នូវ notch នោះទេ។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយព័ត៌មាន Jon Prosser ក៏បានចែករំលែកនូវរូបភាពរបស់ស្មាតហ្វូន iPhone 14 Pro Max នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន iPhone 13 ផងដែរ។
Article image
ស្មាតហ្វូន iPhone 14 Pro Max នេះនឹងមានអេក្រង់ hole-punch ។ អ្នកទម្លាយព័ត៌មាន @PandaIsBald ក៏ផ្តល់នូវព័ត៌មានច្បាស់ផងដែរ។ ស្មាតហ្វូន iPhone នៅឆ្នាំក្រោយនេះនឹងមិនមានបច្ចេកវិទ្យា Touch ID នោះទេ។ សម្រាប់បច្ចេកវិទ្យា Face ID គឺនៅរក្សាទុកដដែល៕