no-alternative title
no-alternative title
no-alternative title
no-alternative title

REDMI K40S នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃធូថ្លៃជាងគេ ដែលមានបំពាក់នូវបច្ចេកវិទ្យាសាកថ្ម 120W CHARGING

យោងតាមការបញ្ជាក់នៅក្នុងទិន្នន័យចុងក្រោយបំផុតមួយ គឺបានបង្ហាញអោយដឹងថា ក្រុមហ៊ុន Redmi មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Redmi K40s ហើយស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។ អ្នកទម្លាយព័ត៌មាន Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូននេះមានលេខម៉ូឌែល  K11T ដែលវានឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងឈ្មោះហៅថា Redmi K40s។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ត្រូវបានប្រភពខាងលើនេះបន្ថែមថា គឺនឹងមាន JBL stereo speakers, អេក្រង់ OLED ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងថាមពលថ្មធំជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។ ជាមួយគ្នាព័ត៌មានកន្លងមក ក៏បានទម្លាយថា ស្មាតហ្វូន Redmi K40s series នេះទទួលបាននូវវិញ្ញាបនបត្រ 3C នៅក្នុងខែកញ្ញា។ 

ស្មាតហ្វូននេះមាន 3 ម៉ូដែលផ្សេងគ្នា គឺមានប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំងភ្លើងខុសៗគ្នា គឺចាប់ពី 33W, 67W និង 120W។ ស្មាតហ្វូនទាំង 3 នេះប្រើប្រាស់បន្ទះឈីប Dimensity 1200 processor, Snapdragon 870 ខណៈពេលដែលម៉ូដែល Pro ប្រើប្រាស់នូវបន្ទះឈីប  Snapdragon 888។ ស្មាតហ្វូន Redmi K40s នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 120 watt ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម