ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

vivo NEX ស៊េរីថ្មី នឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះជាមួយបន្ទះឈីបជំនាន់ក្រោយ Qualcomm Snapdragon 898

ដោយ

Koun Jab Luffy

26 តុលា 2021 01:43 យប់ជ្រៅ

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការចេញផ្សាយព័ត៌មានថ្មីថា ក្រុមហ៊ុន vivo មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន NEX ជំនាន់ក្រោយនេះ។ ប្រធានរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 នៅឆ្នាំក្រោយ ហើយស្មាតហ្វូននេះ នឹងមានឈ្មោះហៅថា vivo NEX 5។ ក្រុមហ៊ុននេះ នឹងបោះបង់ចោលនូវលេខ 4 ចោលដោយសារតែនេះ គឺជាលេខមិនល្អនៅក្នុងអបិយជំនឿរបស់ចិន។ នៅក្នុងប្រទេសចិន លេខ 4 គឺតំណាងអោយពាក្យថាស្លាប់។
បន្ថែមពីនេះ ក៏មានសេចក្តីរាយការណ៍ថា ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Flagship Snapdragon 898។ បន្ទះឈីបនេះមានបច្ចេកវិទ្យា 4-nanometer technology ។ ស្មាតហ្វូននេះ មានក្រាហ្វិកកាត Adreno 730។ បន្ទះឈីបនេះក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន iQOO 9។ ក្រុមហ៊ុន vivo ដែលត្រៀមបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅចុងឆ្នាំនេះក៏នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះផងដែរ។
Article image
កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន vivo ក៏បន្តក្នុងការពង្រីកទីផ្សាររបស់ខ្លួននៅក្រៅទីផ្សាររបស់ចិនផងដែរ។ អ្នកវិភាគរបស់ក្រុមហ៊ុន Canalys ក៏បង្ហាញនូវលទ្ធផលនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុន Vivo ក៏ជាប់ចំណាត់ថ្នាក់លេខ 4 នៅក្នុងតារាងរបស់ពិភពលោកផងដែរ។ ក្រុមហ៊ុននេះគ្រប់គ្រងទីផ្សារស្មាតហ្វូនចំនួន 10% ដែលមានការកើនឡើងពី 9% កាលពីឆ្នាំមុននេះ។
Article image
ក្រុមហ៊ុន Samsung គឺនាំមុខទីផ្សារនៅលើស្មាតហ្វូនដែលមានចំនួន 23%  ហើយតួរលេខនេះ គឺដូចទៅនឹងឆ្នាំមុនផងដែរ។ ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ 2 គឺក្រុមហ៊ុន Apple ដែលមានចំនែកទីផ្សារចំនួន 15% ។ ក្រុមហ៊ុន Xiaomi ជាប់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 14% ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

vivo NEX ស៊េរីថ្មី នឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះជាមួយបន្ទះឈីបជំនាន់ក្រោយ Qualcomm Snapdragon 898