no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន ROG 5s និង 5s Pro របស់ Asus បានបង្ហាញខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកជាមួយនឹងតម្លៃចាប់ពី $1099

កាលពីដើមខែនេះ ក្រុមហ៊ុន Asus បានចាប់ផ្តើមបង្ហាញវត្តមានរបស់ស្មាតហ្វូនម៉ូដែល ROG 5s Series របស់ខ្លួននៅក្នុងតំបន់អ៊ឺរ៉ុប។ ហើយពេលនេះស្មាតហ្វូនលេងហ្គេមកម្រិតខ្ពស់នេះ ក៏ចាប់ផ្តើមបង្ហាញខ្លួននៅក្នុងហាងលក់ជាច្រើនកន្លែងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ លោកអ្នកដែលរស់នៅអាមេរិក អាចរកទិញស្មាតហ្វូន Asus ROG Phone 5s និង ROG Phone 5s Pro នេះបានដែលមានតម្លៃចាប់ផ្តើមពី $1,099 ដល់ $1,299។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Asus បានបញ្ជាក់អោយដឹងថា ស្មាតហ្វូន ROG Phone 5s នេះ គឺមានម៉េមូរី 512GB និងមានរ៉េមទំហម 16GB ហើយសម្រាប់ស្មាតហ្វូន ROG Phone 5s Pro គឺមានរ៉េមទំហំ 18GB និងម៉េមូរី 512GB។ ស្មាតហ្វូន 5s មានពណ៌ខ្មៅ ឬស ខណៈពេលដែលស្មាតហ្វូន 5s Pro មានពណ៌ខ្មៅក្នុងការប្រើប្រាស់។

ស្មាតហ្វូនទាំងពីរនេះ មានបន្ទះឈីប Snapdragon 888+ និងទ្រទ្រង់នូវបច្ចេកវិទ្យា 360Hz Touch-Sampling Rate។ ស្មាតហ្វូននេះ មានអេក្រង់  6.8 អ៊ីង មានល្បឿន 144Hz Refresh Rate និងមានថាមពលថ្មទំហំ 6000mAh ហើយនិងកាមេរ៉ា 3 គ្រាប់ខាងក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលគឺមានទំហំ 64MP ហើយនឹងគ្រាប់ទីពីរ 13MP និងគ្រាប់ទីបីមានទំហំ 5MP៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម