ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Redmi K50 Gaming ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2022 ជាមួយនឹងបន្ទះឈីប Dimensity 9000

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2021 10:03 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមេសាឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុន Redmi បានបង្ហាញនូវត្តមានរបស់ស្មាតហ្វូន Redmi K40 Gaming របស់ខ្លួន ដែលកាលនោះ ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនឹង បន្ទះឈីប Dimensity 1200។ នៅពេលនេះលឺដំណឹង ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែលខាងលើនេះ គឺនឹងប្រើប្រាស់នូវឈីបរបស់ក្រុមហ៊ុន Mediatek ដដែល ប៉ុន្តែជាឈីបថ្មី ដែលបំពាក់នូវបច្ចេកវិទ្យាជំនាន់ក្រោយបំផុត។
បើយោងតាមទម្លាយចេញពី Digital Chat Station បានបង្ហាញថា ស្មាតហ្វូន Redmi K50 Gaming គឺនឹងមានវត្តមានជាមួយនឹងបន្ទះឈីប Dimensity 9000 ដែលនេះគឺជាបន្ទះឈីបម៉ូដែលថ្មីបំផុតរបស់ក្រុមហ៊ុនផលិតឈីបដ៏ធំរបស់តៃវ៉ាន់មួយនេះ។ ស្មាតហ្វូននេះ ត្រូវបានគេដឹងទៀតថា នឹងរក្សាការប្រើប្រាស់កាមេរ៉ាទំហំ 64MP ដដែល ហើយនិងមានថ្មទំហំ 5,000mAh ខណៈដែលអេក្រង់គឺនឹងមានការឌីស្សាញជាមួយផ្ទៃរាបស្មើរ ប៉ុន្តែអេក្រង់ស្មាតហ្វូននេះ គឺនឹងមានការវេចខ្ចប់ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់។
Article image
ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីប្រភពខាងក្នុងវិញ គឺមាននិយាយថា ស្មាតហ្វូន Redmi K50 Gaming គឺនឹងមានការឌីស្សាញរូបរាងខុសគ្នាជាមួយនឹងម៉ូដែលមុន K40 ដែលមានការពង្រឹងទៅផ្នែកខាងក្រៅ និងខាងក្នុងកាន់តែមានភាពរឹងមាំ និងខ្លាំងជាងមុនជាពិសេស គឺទៅលើបច្ចេកវិទ្យាសម្រាប់ប្រព័ន្ធត្រជាក់របស់ស្មាតហ្វូននេះតែម្តង។
Article image
រហូតមកដល់ពេលនេះ បើទោះបីជាមានការបែកធ្លាយបែបនេះ ក៏ដោយ ក៏នៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីថ្ងៃប្រកាសចេញស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនសម្រេចយកពេលវលាប្រកាសចេញដូច Redmi K40 នោះ ស្មាតហ្វូនជំនាន់ថ្មី Redmi K50 Series នឹងអាចមានវត្តមាននៅក្នុងត្រីមាសទី 1 ឆ្នាំ 2022 ខាងមុខនេះហើយ ខណៈដែល Gaming version នឹងបង្ហាញខ្លួនបន្ទាប់ពីប្រកាសនេះ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Redmi K50 Gaming ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2022 ជាមួយនឹងបន្ទះឈីប Dimensity 9000