ស្វែងរកពួកយើង:

Apple បានប៉ាតង់ថ្មីទៅលើស្មាតហ្វូនដែលអាចបត់បាន ដែលអាចបែងចែកអេក្រង់បានដូចទៅនឹង Notebook អញ្ចឹង!

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2021 10:27 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ទើបតែទទួលបាននូវការអនុម័តទៅលើប៉ាតង់មួយចេញពីការិយាល័យប៉ាតង់ និងម៉ាកសញ្ញាពាណិជ្ជកម្មសហរដ្ឋអាមេរិក សម្រាប់ស្មាតហ្វូនដែលអាចបត់បាន។ ប៉ាតង់ថ្មីនេះ មានការទម្លាយនូវផលិតផលមួយដែលមានអេក្រង់បត់បានដូចទៅនឹង iPad ឬ Notebook។ ស្មាតហ្វូននេះ ពិតជាមានភាពទាក់ទាញមែនទែនជាមួយនឹងមុខងារដែលអាចបែងចែកនូវរូបភាពជា 2 បានថែមទៀតផង។
នៅក្នុងឯកសារប៉ាតង់នេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ជា Operating Mode បាន ហើយរូបភាពនេះ អាចពង្រីកធំបាន។ ការឌីស្សាញនេះ គឺមើលទៅស្រដៀងគ្នាទៅនឹងឧបករណ៍ Surface Neo របស់ក្រុមហ៊ុន Microsoft ផងដែរ។ នៅក្នុងនោះ ក៏នឹងមានម៉ាញ៉េទិច (Magnetic) ដើម្បីធានាទៅលើការប្រើប្រាស់នូវស្មាតហ្វូននេះ អោយកាន់តែមានភាពរឹងមាំក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ សម្រាប់ Magnetic នេះ ក៏ផ្តល់នូវភាពងាយស្រួលក្នុងការបត់ប្រើប្រាស់ស្មាតហ្វូននេះផងដែរ។
Article image
ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple នេះ សម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ មើលទៅមានលក្ខណៈជា Notebook ដែលមាន virtual keyboard ថែមទៀតផង។ សម្រាប់កាលបរិច្ឆេទក្នុងការបង្ហាញនូវស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ៕