no-alternative title

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno7 និង Reno7 Pro ហើយនិង Reno7 SE ត្រូវបានប្រកាសចេញជាផ្លូវការណ៍ហើយ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូន Reno7 Series នៅក្នុងប្រទេសចិនហើយ ដែលស្មាតហ្វូននេះមាននចំនួន 3 ម៉ូដែលរួមមានដូចជ Reno7 5G, Reno7 Pro 5G និង Reno7 SE 5G។ ស្មាតហ្វូន Reno7 5G និង Reno7 Pro 5G  នឹងចាប់ផ្តើមចេញលក់ដំបូងនៅថ្ងៃទី 3 ខែធ្នូរខាងមុខនេះ ខណៈដែល Reno7 SE 5G នឹងចេញលក់នៅថ្ងៃទី 17  ខែធ្នូខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Reno7 Pro 5G: 

Reno7 Pro 5G គឺជាម៉ូដែលមួយដែលមានលក្ខណៈពិសេសជាងគេនៅក្នុងចំណោមស្មាតហ្វូនទាំងបីរបស់ Reno7 Series នេះ។ ស្មាតហ្វូននេះបំពាក់មកជាមួយនូវឈីប MediaTek Dimensity 1200-Max ដែលមានការអមដំណើរដោយរ៉េមទំហំ 8GB ឬ 12GB ហើយស្មាតហ្វូនទាំងពីរទំហំនេះ គឺបំពាក់នូវមេម៉ូរីទំហំ 256GB ដូចគ្នា។ ផ្នែកខាងមុខនៃស្មាតហ្វូន Reno7 Pro 5G មានអេក្រង់ទំហំ 6.55-inch ជាប្រភេទកញ្ចក់ AMOLED មានល្បឿន 90Hz refresh rate និងទ្រទ្រង់ជាមួយល្បឿន 180Hz touch-sampling rate ហើយនឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ផងដែរ។ 

អេក្រង់នេះគឺបង្ហាញបានក្នុងកម្រិត 1080p resolution និងមានកម្រិតពន្លឺឡើងខ្ពស់ដល់ 800 nit brightness នៅពេលស្ថិតនៅកណ្តាលថ្ងៃ។ ស្មាតហ្វូននេះត្រូវបានវេចខ្ចប់ជាមួយកាមេរ៉ាក្រោយ ទំហំ 50MP Sony IMX766 1/1.56-inch main camera, an ultrawide unit, and a 2MP macro shooter ហើយនិងមានកាមេរ៉ាមុខទំហំ 32MP Sony IMX709 ហើយកាមេរ៉ាមុខនេះក៏មានភ្ជាប់ជាមួយអំពូលភ្លើងដែលមានរាងជារង្វង់បង្កប់ជាមួយនឹងកាមេរ៉ានេះដែរ។

ស្មាតហ្វូននេះបំពាក់ជាមួយស្បែក ColorOS 12 ដែលផ្អែកលើ Android 12 ចេញពីប្រអប់តែម្តង។

ស្មាតហ្វូន Reno7 Pro 5G មានថ្មទំហំ 4,500mAh គាំទ្រដោយកម្លាំងសាកកម្លាំង 65W charging។ ស្មាតហ្វូននេះមានតម្លៃ CNY 3,699 សម្រាប់ទំហំ 8GB-256GB  និងតម្លៃ CNY 3,999 សម្រាប់ទំហំ 12GB-256GB។ 

Reno7 5G

សម្រាប់ Reno7 5G នេះក៏មិនសូវជាខុសប្លែកពីបងធំប៉ុន្មានោះទេ គឺត្រូវបានក្រុមហ៊ុន OPPO បំពាក់មកជាមួយថ្មដែលមានទំហំ 4,500mAh ដូចទៅនឹង OPPO Reno 7 Pro 5G ដែរ ខុសតែកម្លាំងសាកគឺត្រឹមតែ 60W ប៉ុណ្ណោះ។  Reno7 5G ក៏មានអេក្រង់ល្បឿន 90Hz បង្ហាញចេញបានក្នុងកម្រិត 1080p និងជាប្រភេទកញ្ចក់ AMOLED ដូចគ្នា ប៉ុន្តែមានទំហំត្រឹមតែ 6.43 អ៊ីង។ សម្រាប់កាមេរ៉ាគោលគឺមានទំហំ 64MP និងមានអមដោយគ្រាប់ទីពីរទំហំ 8MP ultrawide  និងគ្រាប់ទីបីទំហំ 2MP macro។ ចំពោះកាមេរ៉ាមុខគឺមានទំហំ 32MP ដូចគ្នា។

ស្មាតហ្វូននេះមានការប្រើប្រាស់នូវឈីប Snapdragon 778G ជាមួយនឹងរ៉េមទំហំ 8GB ឬទំហំ 12GB និងមានច្រើនទំហំសម្រាប់ជ្រើសរើស មានដូចជា 8GB/128GB- 8GB/256GB ឬ 12GB/256GB។ ស្មាតហ្វូន The Reno7 5G មានតម្លៃចាប់ផ្តើមពី CNY 2,699 ឡើងទៅ។

Reno7 SE 5G

សម្រាប់ម៉ួដែលចុងក្រោយដែលជាប្អូនពៅគេនេះ គឺជា Reno7 SE 5G។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.43 អ៊ីងប្រភេទកញ្ចក់ AMOLED និងមានល្បឿន 90Hz refresh rate ដូចគ្នាជាមួយនឹង Reno7 5G អញ្ចឹងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 4,500mAh ប៉ុន្តែមានកម្លាំងសាកត្រឹមតែ 33W នោះទេ។ Reno7 SE 5G ដំណើរការលើឈីប Dimensity 900 អមជាមួយរ៉េមទំហំ 8GB និងមានមេម៉ូរីពីរទំហំ គឺ 128GB ឬ 256GB។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 48MP Sony IMX581 និងមានអមដោយកាមេរ៉ាពីរគ្រាប់ទៀតមានទំហំ 2MP ដែលមួយជា macro និងមួយទៀតជា depth sensing។ 

រហូតមកដល់ថ្ងៃនេះ យើងនៅមិនទាន់មានដំណឹងថា ស្មាតហ្វូន Reno7 series នេះ នឹងមានលក់ក្រៅប្រទេសចិននៅថ្ងៃណានោះទេ ប៉ុន្តែគេជឿថា អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ 2022 ខាងមុខនេះជាក់ជាមិនខាន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន