
Wi-Fi 6E គឺជាបច្ចេកវិទ្យាស្តង់ដារ Cutting-Edge ដែលមានការពេញនិយមខ្លាំងក្លានៅក្នុងឧស្សាហកម្មនេះ ប៉ុន្តែវាមិនអាចនៅគ្រងដំណែងបានយូរនោះទេ។ ក្រុមហ៊ុនជាច្រើន ក៏បានជម្រុញទៅលើល្បឿនប្រើប្រាស់កាន់តែលឿនជាងមុនផងដែរជាពិសេសនៅក្នុងបច្ចេកវិទ្យា 5G នេះ។ នៅក្នុងរបាយការណ៍ជាច្រើននោះ យើងអាចនឹងឃើញនូវបច្ចេកវិទ្យា Wi-Fi 7 នៅក្នុងព្រឹត្តិការណ៍ CES 2022 ខាងមុខនេះផងដែរ។
ដូចអ្វីដែលបានរំពឹងទុកនោះ បច្ចេកវិទ្យា Wi-Fi 7 នេះ នឹងមានការពង្រឹងជាច្រើនបន្ថែមទៀតបើធៀបទៅនឹងបច្ចេកវិទ្យាជំនាន់មុននេះ។ តាមការបញ្ជាក់របស់លោក James Chen អនុប្រធានផ្នែកទីផ្សារផលិតផលរបស់ក្រុមហ៊ុន MediaTek និយាយថា បច្ចេកវិទ្យាWi-Fi 7 នឹងមានល្បឿនលឿនជាងបច្ចេកវិទ្យា Wi-Fi 6 និង Wi-Fi 6E ដល់ទៅ 2.4 ដង។ វានឹងប្រើប្រាស់នៅក្នុងឧស្សាហកម្មជាច្រើនដូចជាហ្គេមជាដើម។

លោក Chen បន្ថែមថា បច្ចេកវិទ្យា Wi-Fi 7 នេះ នឹងប្រើប្រាស់នូវបច្ចេកវីទ្យាថ្មីដើម្បីកាត់បន្ថយនូវការរំខាន និងរលកសញ្ញាជាច្រើនទៀតដែលនៅពីខាងក្រៅគេហដ្ឋានរបស់អ្នក។ លោក Chen អះអាងថាក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់នេះនឹងបង្ហាញនូវបច្ចេកវិទ្យានេះនៅក្នុងព្រឹត្តិការណ៍ CES 2022 នេះ។ យើងអាច នឹងឃើញការប្រកាសបង្ហាញនូវបច្ចេកវិទ្យានេះនៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 នេះ៕
