no-alternative title
no-alternative title

របាយការណ៍ថ្មី៖ iPhone 14 Pro Series អាចនឹងក្លាយជា iPhone ដំបូងគេដែលប្រើនូវរន្ធសាកថ្ម USB-Type-C ជំនួស Lightning Connector

យោងតាមរបាយការណ៍ដែលបានចេញផ្សាយក្នុងថ្ងៃនេះ បាននិយាយថា Apple នឹងនាំយករន្ធសាកថ្ម ប្រភេទ USB-Type-C សម្រាប់ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2022 គឺ iPhone 14 Series។ ប៉ុន្តែ ក្នុងរបាយការណ៍ បានបញ្ជាក់ច្បាស់ថា សម្រាប់រន្ធ USB-Type-C គឺនឹងមានតែនៅលើម៉ូដែល iPhone 14 Pro Series តែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានដែលបានចែកចាយដោយបណ្តាញ LeaksApplePro និង iDropNews បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ Cupertino សហរដ្ឋអាមេរិកមួយនេះ បានសម្រេចចិត្តក្នុងការប្តូរមកប្រើរន្ធ USB-Type-C ជំនួស Lightning Connector ដែលប្រើនូវលើទូរស័ព្ទ iOS របស់ខ្លួនអស់ជាមួយទសវត្សរ៍មកហើយនោះ ដោយសារតែក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់អាមេរិកមួយនេះកំពុងជាប់បណ្តឹងផ្លូវច្បាប់ដែលបណ្តាលមកពីការមិនប្រើនូវរន្ធ USB-Type-C ជាសកល។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

មួយវិញទៀតហើយថ្មីៗនេះ សភាសហភាពអឺរ៉ុប ក៏បានធ្វើការជំរុញឲ្យ Apple ប្រើប្រាស់រន្ធ USB-Type-C ស្របតាមស្តង់ដារថ្មីនៅក្នុងឧបករណ៍ទាំងអស់របស់ខ្លួនផងដែរ បើពុំដូច្នោះទេ ក្រុមហ៊ុននេះនឹងទទួលរកការផាកពិន័យដោយសារតែមិនគោរពតាមគោលការណ៍ស្តង់ដារថ្មីនេះដែលសភាអឺរ៉ុបតម្រូវ។ប្រភពបានបញ្ជាក់ច្បាស់បន្ថែមថា សម្រាប់ iPhone 14 Pro និង 14 Pro Max គឺជាទូរស័ព្ទ iOS ដំបូងរបស់ Apple ដែលត្រូវប្រើរន្ធ USB-Type-C ក្នុងឆ្នាំ 2022 ខណៈដែល iPhone ពីរម៉ូដែលនឹងប្តូរមកប្រើរន្ធសាកថ្មីនេះនៅឆ្នាំ 2023។

សម្រាប់គុណវិបត្តិរបស់រន្ធ Lightning Connector ដែលមាននៅលើទូរស័ព្ទ iPhone បច្ចុប្បន្ន គឺប្រើនូវបច្ចេកវិទ្យាផ្ទេរទិន្នន័យ USB2.0 ដែលមានល្បឿន យឺត ចំនែកឯ iPad Pro ជំនាន់ថ្មីដែលបានប្រើរន្ធ USB-Type-C គឺប្រើនូវបច្ចេកវិទ្យាផ្ទេរទិន្នន័យល្បឿនលឿន USB3.0។ ជាមួយគ្នានេះដែរ ការប្តូរចិត្តរបស់ Apple មកប្រើនូវរន្ធ USB-Type-C ធ្លាប់ត្រូវបានមេរបស់ Apple បញ្ជាក់ថា គឺដើម្បីការពារបរិស្ថាន។ ហើយការប្តូរមកប្រើ USB-Type-C ក៏អាចនឹងជួយកាត់បន្ថយថ្លៃដើមក្នុងការចំណាយបានមួយចំនួនសម្រាប់ផលិតទូរស័ព្ទ iPhone 14 Pro Series ផងដែរ។

 

ហេតុផលដែលសភាសហភាពអឺរ៉ុប ជម្រុញឲ្យ Apple ងាកមកប្រើស្ដង់ដារ USB-Type-C គឺដើម្បីធ្វើការប្រគូតប្រជែងទីផ្សារខាងផ្នែកបច្ចេកវិទ្យាស្មាត ហ្វូនសកល ព្រមទាំងជួយកាត់បន្ថយកាកសំណល់អេឡិចត្រូនិកផងដែរ។ ទោះជាយ៉ាងណទាំងអស់នេះគ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការនៅឡើយទេ ដូច្នេះយើងរងចាំការធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗជាបន្តទៀត ចំពោះការសម្រេចចិត្តប្រើប្រាស់រន្ធ USB-Type-C នៅលើ iPhone ជំនាន់ថ្មីឆ្នាំ 2022៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

ដោយ ប៉េងលីន