
នៅថ្ងៃនេះ ក្រុមហ៊ុន ZTE បានប្រកាសថា ខ្លួននឹងបង្ហាញនូវ version ថ្មីរបស់ស្មាតហ្វូន Flagship Axon 30 Ultra របស់ខ្លួននោះគឺស្មាតហ្វូន ZTE Axon 30 Ultra Space Edition នៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះនៅក្នុងប្រទេសចិន។ នៅមុនពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួនជាផ្លូវការនោះ ក្រុមហ៊ុននេះ ក៏បានចែករំលែកនូវព័ត៌មានថ្មីដែលមានការទម្លាយអំពីកាមេរ៉ាខាងក្រោយ 4 គ្រាប់របស់ស្មាតហ្វូននេះ ជាមួយនឹងបច្ចេកវិទ្យា Image Fusion Technology ផងដែរ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា បច្ចេកវិទ្យា Image Fusion Technology អាចចាប់រូបភាពនៅក្នុងកម្រិតភាពច្បាស់ខ្ពស់ជាងមុន ថតរូបភាពនៅទីងងឹតល្អជាងមុន និងកម្រិត Noise កាន់តែតិចជាងមុនថែមទៀត។ កាលពីពេលមុននេះ ក្រុមហ៊ុននេះក៏ទម្លាយនូវរូបភាពកម្រិតខ្ពស់ជាច្រើនរបស់ស្មាតហ្វូន ZTE Axon 30 Ultra Space Edition ផងដែរ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 18GB និងម៉េមូរីទំហំ 1TB ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺដូចទៅនឹងស្មាតហ្វូន Axon 30 Ultra។

ស្មាតហ្វូនថ្មីនេះ មានអេក្រង់ AMOLED ទំហំ 6.67 អ៊ីងនិងអាចបង្ហាញចេញនូវរូបភាពបានជាមួយនឹងកម្រិតភាពច្បាស់ FHD+ 1080x2400pixels ល្បឿន 144Hz refresh rate ខ្នាត 20:9 aspect ratio និងមានការពារកញ្ចក់ការពារ Corning Gorilla Glass 5។ ស្មាតហ្វូននេះ មានបន្ទះឈីប Qualcomm Snapdragon 888 mobile platform, LPDDR5 RAM និង UFS 3.1 storage ។

ស្មាតហ្វូននេះ មានកាមេរ៉ា 64-megapixel, 64-megapixel wide-angle lens, 64-megapixel ultra wide ជាមួយនឹង 120-degree FOV និង 8-megapixel telephoto lens ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16-megapixel។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,600mAh និងបច្ចេកវិទ្យា 66W rapid charging ៕
