ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

អ្នកប្រើប្រាស់រថយន្ត Tesla ជាច្រើននៅជុំវិញពិភពលោក បានបង្ហាញនូវបញ្ហា មិនអាចបើកទ្វារបាន!

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2021 08:28 ព្រឹក

អាន 2 នាទី

Article image
បច្ចុប្បន្ននេះ រថយន្តអគ្គិសនីជាច្រើនរបស់ក្រុមហ៊ុន Tesla បានក្លាយជាផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះ ប៉ុន្តែពេលខ្លះ រថយន្តទាំងនេះ ក៏មានបញ្ហាជាច្រើនកើតឡើងផងដែរ។ របាយការណ៍ជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី Tesla ជាច្រើននៅជុំវិញពិភពលោក ចាប់ផ្តើមខឹងសម្បារទៅនឹងរថយន្តជាច្រើនរបស់ពួកគេកាលពីថ្ងៃសុក្រសប្តាហ៍មុននេះពាក់ព័ន្ធទៅនឹងបញ្ហានៃ Server Error។
ក្រុមហ៊ុន Tesla Motors ប្រាប់អោយអ្នកប្រើប្រាស់ភ្ជាប់ស្មាតហ្វូន iPhone របស់ពួកគេ ដើម្បីដោះសោរទ្វាររថយន្ត។ នេះក៏អាចនឹងក្លាយជាបញ្ហាបង្ករអោយមានស្ថានភាពនេះផងដែរ។ នៅពេលដែលមុខងារនៃការបញ្ជានេះបរាជ័យ ទ្វារគឺបិទដោយស្វ័យប្រវត្តិ ហើយពួកគេមិនអាចចូលទៅក្នុងរថយន្តរបស់ពួកគេបាននោះទេ។ វិធីមួយទៀតក្នុងការដោះសោរទៅលើទ្វាររបស់រថយន្ត Tesla នេះ គឺការប្រើប្រាស់នូវ Key Card (Key Fob)។ យ៉ាងណាមិញ ម្ចាស់ឡានភាគច្រើនជ្រើសរើសប្រើប្រាស់នូវកម្មវិធី Tesla App និងការភ្ជាប់នូវ Bluetooth។
Article image
កាលពីថ្ងៃសុក្រកាលពីសប្តាហ៍មុននេះ ម្ចាស់រថយន្ត Tesla ជាង 500 នាក់បានជួបនូវបញ្ហានេះ។ កម្មវិធី Tesla App នៅលើស្មាតហ្វូនរបស់ពួកគេមានបញ្ហា ហើយមុខងារនៃការដោះសោរមិនអាចធ្វើឡើងបាននោះទេ។ អ្នកប្រើប្រាស់ម្នាក់បង្ហោះនៅលើ Twitter ថា “ខ្ញុំមានបញ្ហា 500 Server Error នៅក្នុងការភ្ជាប់ទៅកាន់រថយន្ត @Tesla Model 3 នៅលើកម្មវិធី iOS App នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះប្រហែលជាបញ្ហាសកលទាំងអស់គ្នាហើយ!” លោក Elon Musk ក៏បានឆ្លើយតបថា “បញ្ហានេះត្រូវបានដោះស្រាយ។ យើងសុំទោសអំពីបញ្ហានេះ យើងនឹងធានាថា បញ្ហានេះ មិនកើតឡើងទៀតនោះទេ៕”

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

អ្នកប្រើប្រាស់រថយន្ត Tesla ជាច្រើននៅជុំវិញពិភពលោក បានបង្ហាញនូវបញ្ហា មិនអាចបើកទ្វារបាន!