ស្វែងរកពួកយើង:

ស្មាតហ្វូន OnePlus 10 Pro ត្រូវបានគេទម្លាយចេញរូបភាពថ្មីជាមួយនិងកាមេរ៉ារបស់ក្រុមហ៊ុន Hasselblad

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2021 03:40 រសៀល

អាន 2 នាទី

Article image
បើទោះបីជាវាមានរយៈពេលយូរមុនការបង្ហាញវត្តមានរបស់ស្មាតហ្វូន OnePlus 10 Pro ក៏ដោយនោះ យើងក៏មានរបាយការណ៍ជាច្រើនដែលនិយាយអំពីស្មាតហ្វូនថ្មីនេះផងដែរ។ តាមការទម្លាយចេញពី @OnLeaks ក៏បានបង្ហាញនូវរូបរាងរបស់ស្មាតហ្វូន Flagship នេះថែមទៀត។  តាមរយៈរូបភាពទាំងនេះ យើងអាចមើលឃើញអំពីកាមេរ៉ាគោលរបស់ស្មាតហ្វូននេះដែលមាន 3 គ្រាប់នៅខាងក្រោយ។
តាមការទម្លាយចេញពី Ice Universe បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 10 Pro នឹងមានកាមេរ៉ា Telephoto Lens ដែលមាន 3.3x Optical Zoom និង 30x Digital។ ក្រុមហ៊ុន OnePlus ក៏បានសហការជាមួយនឹងក្រុមហ៊ុន Hasselblad ក្នុងការពង្រឹងទៅលើសមត្ថភាពក្នុងការថតរូបភាពរបស់ស្មាតហ្វូន OnePlus 10 Pro ផងដែរ។
Article image
ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានអេក្រង់ AMOLED ជាមួយនឹងកម្រិត Refresh Rate 120Hz, បន្ទះឈីប Snapdragon 8 Gen1 platform, រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូន OnePlus 10 Pro មានថាមពលថ្មទំហំ 4500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 65Watts។ ក្រុមហ៊ុន OnePlus អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Flagship នេះ នៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ 2022 ខាងមុខនេះ៕