ស្វែងរកពួកយើង:

MacBook Pro ដែលប្រើឈីប M1 Max ត្រូវបានគេបញ្ជាក់ថា មានប្រព័ន្ធ App Ecosystem នៅមិនទាន់ធ្វើបានល្អនៅឡើយទេ បើទោះបីជាមានកម្លាំងខ្លាំងជាងមុនក៏ដោយ

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2021 05:01 ល្ងាច

អាន 2 នាទី

Article image
លោក Mark Gurman ដែលជាអ្នកបញ្ចេញព័ត៌មានសម្រាប់ស្ថាប័ន Bloomberg បានបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រប់គ្នាដែល ប្រើប្រាស់នូវកុំព្យូទ័  MacBook Pro គឺសុទ្ធតែប្រើប្រាស់នូវបន្ទះឈីបថ្មី M1 Max ទាំងអស់ ដែលកម្លាំងម៉ាស៊ីននៃបន្ទះឈីបនេះ មាននៅលើកុំព្យូទ័រ 16-inch ដែកពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ ប៉ុន្តែស្របពេលមានថាមពលបែបនេះ ក៏មានបញ្ហាមួយសម្រាប់កុំព្យូទ័រនេះ គឺទៅលើបញ្ហា application ecosystem របស់វា។
Mac App Store របស់ក្រុមហ៊ុន Apple គឺមានការដំណើរការទៅមុខនៅក្នងរយៈពេលប៉ុន្មានឆ្នាំនេះ ប៉ុន្តែនៅមិនទាន់អាចដំណើរការល្អនៅឡើយទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple និងក្រុមហ៊ុនភាគីទី 3 បានផ្តល់នូវវិធីជាច្រើនក្នុងការអភិវឌ្ឍទៅលើកម្មវិធី Mac Application នេះ។ ក្រុមហ៊ុននេះ ក៏បានបង្កើតនូវសហគមន៍អ្នកអភិវឌ្ឍកម្មវិធីជាច្រើនផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Apple មុននេះ ក៏មានប្រកាសចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍ  cross-platform application ដែលអនុញ្ញាតអោយអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការ optimize ទៅលើកម្មវិធី iPad សម្រាប់ការប្រើប្រាស់នៅលើ iMa ឬការអនុញ្ញាតអោយកម្មវិធី iPhone Application អាចដំណើរការបាននៅលើ Desktops ។
Article image
បើនិយាយអំពី Apple MacBook Pro (M1  Version) គឺកម្លាំងម៉ាស៊ីនលឿន ថាមពលថ្មខ្លាំងក្លា និងការ upgrade ជាច្រើន។ យ៉ាងណាមិញ វាក៏មានបញ្ហាមួយចំនួនជាមួយនឹងកុំព្យូទ័រ  Apple M1 MacBooks នេះផងដែរ។ សម្រាប់ MacBook នេះពេលខ្លះ ក៏មានបញ្ហាទៅលើ restarts, freezes និង crashes ដោយសារតែបញ្ហាទៅលើម៉េមូរី។ ម៉ាស៊ីននេះតែងតែមានបញ្ហាកើតឡើង នៅពេលដែលអ្នកប្រើប្រាស់តម្លើងកម្មវិធី App មួយចំនួន៕
MacBook Pro ដែលប្រើឈីប M1 Max ត្រូវបានគេបញ្ជាក់ថា មានប្រព័ន្ធ App Ecosystem នៅមិនទាន់ធ្វើបានល្អនៅឡើយទេ បើទោះបីជាមានកម្លាំងខ្លាំងជាងមុនក៏ដោយ