no-alternative title
no-alternative title

ស្មាតហ្វូន OPPO Find X4 Pro ត្រូវគេទម្លាយថា នឹងប្រើប្រាស់ឈីប Snapdragon 8 Gen1 ជាមួយនឹងអេក្រង់ 2K-120Hz

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន Find X3 និង  Find X3 Pro ដែលជាម៉ូដែល Flagship របស់ខ្លួន មានលក្ខណៈសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុង ខុសតែមួយគឺការប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 និង Snapdragon 888។ នៅពេលននេះ មានដំណឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក៏ធ្វើការនៅលើស្មាតហ្វូន  Find X4 និង Find X4 Pro ដែលអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2022 ខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ អ្នកទម្លាយព័ត៌មាន Digital Chat Station ក៏បានបង្ហាញអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូន Find X4 Pro នេះផងដែរ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនទមា្លយរបស់ចិននេះអះអាងថា ស្មាតហ្វូន Find series ជំនាន់ថ្មីនេះនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging ។ ពេលនេះ អ្នកទម្លាយនេះក៏បង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនFind X4 / X4 Pro នេះមានអេក្រង់ 6.7-inch ជាមួយនឹងកម្រិតភាពច្បាស់ 2K និង 120Hz refresh rate ។ 

ស្មាតហ្វូននេះមានបន្ទះឈីប sm 8450 ដែលគេដឹងថា គឺជាបន្ទះឈីប  Snapdragon 8 Gen1 mobile platform ដែលក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែវិច្ឆិកានេះ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 32-megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-megapixel (1/1.5-inch) lens, 50-megapixel (1/1.5-inch) lens និង 13-megapixel (ឬ12-megapixel) ជាមួយនឹងមុខងារ 2x zoom ។ស្មាតហ្វូន Find X4 / X4 Pro នេះនឹងមានរ៉េមទំហំ 12GB ។ ស្មាតហ្វូននេះនឹងមានបច្ចេកវិទ្យា  80W+ charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន