no-alternative title
no-alternative title

Samsung អាចនឹងមានការព្រួយបារម្ភ បន្ទាប់ពី Huawei វិលត្រឡប់ចូលប្រឡូកក្នុងអាជីវកម្មវិញ

កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Huawei គឺជាដៃគូប្រកួតប្រជែងធំបំផុតរបស់ក្រុមហ៊ុន Samsung។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏ធ្លាប់បានឈរនៅចំណាត់ថ្នាក់កំពូលនៃការលក់ស្មាតហ្វូននៅទូទាំងពិភពលោកនៅក្នុងរយៈពេលខ្លីផងដែរ។ យ៉ាងណាមិញ អាជីវកម្មរបស់ក្រុមហ៊ុននេះ ក៏រងគ្រោះបន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការហាមប្រាមការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងសហរដ្ឋអាមេរិក ហើយបន្ទាប់មកបញ្ឈប់ការប្រើប្រាស់នូវឧបករណ៍បណ្តាញ (network) ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ ក៏ធ្វើការរឹតបន្តឹងទៅលើក្រុមហ៊ុននេះតាមរយៈការរារាំងការទទួលយកនូវឧបករណ៍សំខាន់សម្រាប់អាជីវកម្មស្មាតហ្វូនរបស់ខ្លួន។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Huawei បានប្រកាសអំពីការលក់នៅក្នុងត្រីមាសទី 4 ឆ្នាំ 2022 នេះដែលមានទឹកប្រាក់ប្រហែលជា CNY 191 billion ($27.4 billion) ដែលមានកំណើន 7.2% បើធៀបទៅនឹងឆ្នាំមុននេះ។ 

 

តាមរបាយការណ៍ចេញពី Bloomberg បានអោយដឹងថា ការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Huawei នេះគឺមានចំនួនប្រហែលជា CNY 636.9 billion ($92.3 billion) ដែលមានការកើនឡើងបន្តិចបើធៀបទៅនឹងឆ្នាំ 2021។ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមស្វែងរកនូវលំហូរនៃប្រាក់ចំណូលរបស់ខ្លួនដែលមានការលក់ប៉ាតង់ជាដើម។ ក្រុមហ៊ុននេះ ក៏លក់នូវបច្ចេកវិទ្យា និងសេវាកម្មជាច្រើនទៅកាន់អតិថិជនថ្មីៗ ដែលមានក្រុមហ៊ុនផលិតរថយន្ត អ្នករុករករ៉េ និងសួនឧស្សាហកម្មផងដែរ។ 

តាមការបញ្ជាក់របស់ Alan Fan បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានចុះហត្ថលេខាជាមួយនឹងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាង 20 នៅក្នុងឆ្នាំ 2022 នេះគឺមានការគ្របដណ្តប់ពាក់ព័ន្ធទៅនឹងផ្នែក automobiles, IoT, networking និងស្មាតហ្វូន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco AWD SUV ប្រកាសអោយមានការ Pre-Sale ជាមួយតម្លៃ 3 ម៉ឺនដុល្លារស្តើង

ឡានអគ្គិសនី Ford Bronco AWD SUV ប្រកាសអោយមានការ Pre-Sale ជាមួយតម្លៃ 3 ម៉ឺនដុល្លារស្តើង

ដោយ ប៉េងលីន