ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Asus ប្រកាសចេញនូវ ExpertBook B9 ដែលមានអេក្រង់ OLED និង ExpertCenter mini-PC

ដោយ

Koun Jab Luffy

06 មករា 2023 09:47 ព្រឹក

អាន 2 នាទី

នៅក្នុងព្រឹត្តិការណ៍ CES 2023 នេះ ក្រុមហ៊ុន Asus បានបង្ហាញនូវកុំព្យូទ័រជាច្រើនម៉ូឌែលដែលមានគោលដៅសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម និងអ្នកជំនាញ (creative professionals) ។ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវរូបរាងថ្មីសម្រាប់កុំព្យូទ័រ ExpertBook B9 series ដែលមានបំពាក់នូវបច្ចេកវិទ្យា cutting-edge hardware និងមុខងារជាច្រើនដែលទាក់ទាញមែនទែន។
Article image
លក្ខណៈសម្បត្តិរបស់ Asus ExpertBook B9
កុំព្យូទ័រស៊េរីថ្មីExpertBook B9 នេះផលិតឡើងចេញពី magnesium alloy ។ ក្រុមហ៊ុន Asus បញ្ជាក់ថា វាមានទម្ងន់ស្រាលជាង 13-inch laptops ថែមទៀត។ សម្រាប់កុំព្យូទ័រនេះប្រើប្រាស់នូវអេក្រង់ 14-inch OLED ជាមួយនឹងកម្រិតភាពច្បាស់  2.880 x 1.800  (2.8k) ។ExpertBook B9 នេះក៏មានភ្ជាប់ជាមួយនឹងរន្ធផតជាច្រើនផងដែរដូចជា USB A, HDMI និង RJ45 port ថែមទៀត។ Asus laptop នេះប្រើប្រាស់ជាមួយនឹង mechanical camera shutter, fingerprint reader, virtual touchpad Numpad ហើយបើមើលទៅលើ Touchpad នោះ វាមានទំហំធំជាងមុនដល់ទៅ 26.8% ។ វាប្រើប្រាស់មកជាមួយនឹង Intel Core CPUs 13th Core I generation រ៉េមទំហំ 64GB ផងដែរ។
Article image
លក្ខណៈសម្បត្តិរបស់ Asus ExpertCenter PN64-E1 mini-PC
ក្រុមហ៊ុននេះ ក៏ប្រកាសបង្ហាញនុវ mini-PC ថ្មីដែលមានឈ្មោះហៅថា ExpertCenter PN64-E1 ។ វាមានបន្ទះឈីប i7-13700H mobile CPU ជាមួយនឹង  24 MB L3 cache, Iris Xe iGPU, performance cores 5 GHz និង efficiency cores 3.7 GHz ។ បន្ថែមពីនេះទៀតនោះ វាមាន  32 GB DDR5 រ៉េម និង 2x M.2 slotsPCIe 4.0 X4 ផងដែរ។
Article image
បន្ថែមពីនេះទៀតនោះ វាក៏មាន 2x TB4 ports, 3x USB-A 3.2 Gen 2 ports, 2x USB-A 3.1 ports, 2.5 GbE jack, audio jack ជាមួយនឹង Realtek ALC897 codec, 2x  HDMI 2.1 video outputs ថែមទៀត។ កុំព្យូទ័រនេះក៏មាន Two-Way AI Noise Cancelation សម្រាប់ mics និង cooling system សម្រាប់កាត់បន្ថយសំឡេងរំខានថែមទៀត។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់នៅមិនទាន់ដឹងនៅឡើយទេ៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Asus ប្រកាសចេញនូវ ExpertBook B9 ដែលមានអេក្រង់ OLED និង ExpertCenter mini-PC