ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Tecno Phantom X2 ចេញលក់ជាផ្លូវការណ៌ថ្ងៃនេះហើយ

ដោយ

Koun Jab Luffy

09 មករា 2023 07:01 ព្រឹក

អាន 2 នាទី

ថ្មីៗនេះ ក្រុមហ៊ុន Tecno ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Phantom X2 Series សម្រាប់ទីផ្សារសកល នៅកំឡុងពេកនោះ ក្រុមហ៊ុននេះក៏បានដាក់អោយមានការ Pre-Booking របស់ Phantom X2 ចាប់ពីថ្ងៃទី 2 ខែមករា ឆ្នាំ 2023 កន្លងទៅ។ យោងតាមព័ត៌មានថ្ងៃនេះបានបញ្ជាក់ថា ស្មាតហ្វូន Phantom X2 មានដាក់លក់នៅលើទីផ្សារហើយ។ Tecno Phantom X2 ត្រូវបានដាក់លក់ជាមួយតម្លៃ Rs 39,999 នឹងអាចទិញបានតាមរយៈទីផ្សារអនឡាញ Amazon India ចាប់ពីថ្ងៃនេះតទៅ។
Article image
Tecno Phantom X2 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលគេដឹងថា មានអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ាខ្លាំងមែនទែនបើប្រៀបធៀបជាមួយនិងជំនាន់មុនៗ។ ស្មាតហ្វូននេះ មានអេក្រង់អ៊ីង 6.8-អ៊ីងប្រភេទកញ្ចក់ AMOLED display និងមានគែមអេក្រង់កោង។ អេក្រង់នេះបង្ហាញចេញបានជាមួយនិងកម្រិត FHD+ ខ្នាត 20.5:9 aspect ratio និងមាន refresh rate 120Hz។ បន្ថែមពីនេះ អេក្រង់នេះ ក៏នឹងមានការការពារដោយកញ្ចក់ Gorilla Glass Victus និងមានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមនៅលើអេក្រង់ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី Tecno Phantom X2 បំពាក់នូវបន្ទះឈីប Dimensity 9000 ដែលជាឈីបជំនាន់ថ្មីបំផុត។ នៅលើបន្ទះឈីបនេះ មានអង្គចងចាំទំហំ 256GB និងមានរ៉េម 8GB LPDDR5 RAM។ ស្មាតហ្វូនថ្មីនេះ មានប្រព័ន្ធប្រតិបត្តិការ Android 12 ផ្អែកលើ HiOS 12.1 និងមានថ្មទំហំ 5,160mAh គាំទ្រដោយកម្លាំងសាក 45W quick charging។ Phantom X2 មានកាមេរ៉ាទំហំ 32-Megapixel ហើយនិងប្រព័ន្ធកាមេរ៉ាក្រោយទំហំ 64-Megapixel និងមានកាមេរ៉ាគ្រាប់ទីពីរមានទំហំ 13-Megapixel ultra-wide និងគ្រាប់ទីបីមានទំហំ 2-Megapixel camera.

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Tecno Phantom X2 ចេញលក់ជាផ្លូវការណ៌ថ្ងៃនេះហើយ