ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លេចធ្លាយថ្ងៃបង្ហាញ vivo X90 Series សម្រាប់ទីផ្សារសកលហើយ!

ដោយ

Koun Jab Luffy

12 មករា 2023 08:01 ព្រឹក

អាន 2 នាទី

vivo ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើការបង្ហាញចេញនូវស្មាតហ្វូន vivo X90 និង vivo X90 Pro សម្រាប់ទីផ្សារសកលហើយ ដែលស្មាតហ្វូននេះនឹងភ្ជាប់ជាមួយនិងបន្ទះឈីប Dimensity 9200។  បើតាមរបាយការណ៌កន្លងមក បាននិយាយថា vivo X90 Pro+ គឺជាស្មាតហ្វូនដំបូងគេបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 នឹងបានប្រកាសចេញលក់នៅលើទីផ្សារចិនកាលពីខែ វិច្ឆិកាឆ្នាំ 2022 រួចហើយ ប៉ុន្តែមិនមានការបញ្ជាក់ពីការចេញលក់នៅលើទីផ្សារសកលនៅឡើយទេ។
Article image
បើតាមរបាយការណ៌ថ្មីចេញពី Pricebaba បានចែកចាយនូវព័ត៌មានសម្រាប់ទីផ្សារសកលសម្រាប់ស្មាតហ្វូន vivo X90 Series នេះហើយ។ យោងតាមការទម្លាយរបស់ប្រភពខាងលើ បាននិយាយថា ស្មាតហ្វូន vivo X90 នឹងមានការបញ្ជាទិញមុននៅថ្ងៃទី 27 ខែមករាឆ្នាំ 2023 ដល់ថ្ងៃទី 2 ខែកុម្ភៈ ហើយនិងមានការប្រកាសជាសកលនៅថ្ងៃទី 3 ខែកុម្ភៈ។ បើតាមរបាយការណ៌ផ្សេងទៀត បាននិយាយថា X90 និង X90 Pro នឹងមានចេញលក់នៅលើម៉ាឡេស៊ី ជាមួយរ៉េម 12GB+256GB និងមានពណ៌ Asteroid Black និង Breeze Blue។ សម្រាប់ Pro ម៉ូដែល គឺមានតែពណ៌ legendary black តែមួយគត់ប៉ុណ្ណោះ។ តម្លៃរបស់ X90 នឹងមានចាប់ពី MYR 3,699 (~$846), ខណៈដែល X90 Pro នឹងមានតម្លៃចាប់ពី MYR 5,299 (~$1,212)។
Article image
vivo X90 និង X90 Pro មានអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង ដែលជាប្រភេទកញ្ចក់ AMOLED ដែលមានគែមកោង និងមានរន្ធនៅចំកណ្តាលអេក្រង់។ អេក្រង់នេះបង្ហាញចេញបានកម្រិត FHD+ ល្បឿន 120Hz refresh rate និងមានកម្រិត 1300 nits of brightness។ អេក្រង់នេះប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់។ X90 series រត់ជាមួយនិង FunTouch OS 13 ផ្អែកលើ Android 13 OS។
Article image
vivo X90 និង X90 Pro នឹងប្រើប្រាស់បន្ទះឈីប Dimensity 9200 និងមានរ៉េម LPDDR5 RAM និងអង្គចងចាំ UFS 4.0 storage។ សម្រាប់ម៉ូដែលស្តង់ដារ មានទំហំ 4,810mAh battery មានកម្លាំងសាក 120W fast charging support។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50-Megapixel+12-Megapixel (ultra-wide)+12-Megapixel (telephoto)។  vivo X90 Pro មានថ្មទំហំ 4,870mAh កម្លាំងសាក 120W fast charging និងកម្លាំង 50W wireless charging។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50-Megapixel+13-Megapixel (ultra-wide)+50-Megapixel (telephoto)។ សម្រាប់កាមេរ៉ាមុខមានទំហំ 32-Megapixel ដូចគ្នា។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

លេចធ្លាយថ្ងៃបង្ហាញ vivo X90 Series សម្រាប់ទីផ្សារសកលហើយ!