no-alternative title
no-alternative title
no-alternative title

បែកធ្លាយនូវរូបភាពផ្សព្វផ្សាយថ្មីរបស់ Samsung Galaxy S23 Series ដែលមានបញ្ជាក់តម្លៃ និងព័ត៌មានទាំងស្រុងតែម្រង

ស្មាតហ្វូន Samsung Galaxy S23 Series ត្រូវបានបញ្ជាក់ច្បាស់ហើយថា នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 1 ខែកុម្ភៈខាងមុខនេះហើយ ដែលស្មាតហ្វូននេះមាន 3 ម៉ូដែល រួមមានដូចជា Galaxy S23, Galaxy S23 Plus និង Galaxy S23 Ultra ជាដើម។  សូមជំរាបថា ស្មាតហ្វូននេះ គឺមានទម្លាយចេញអស់ជាច្រើនខែមកហើយនៅថ្ងៃនេះ មានព័ត៌មានថ្មីដែលនិយាយពីស្មាតហ្វូនទៀតហើយ។ នៅថ្ងៃនេះ បើតាមប្រភពចេញពី Snoopy Tech គឺមានការទម្លាយជាថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S23 lineup ថែមទៀតហើយ។ ជាមួយគ្នានេះ អ្នកទម្លាយ @BillbilKun ចាប់ផ្តើមបញ្ចេញនូវព័ត៌មានថ្មី ដែលមានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនទាំងបីនេះទាំងស្រុងតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy S23 Ultra ដែលជាម៉ូដែលធំជាងគេ គឺមានអេក្រង់ទំហំ 6.8-អ៊ីង QHD+ (3,088x1,440) AMOLED រត់ជាមួយល្បឿន refresh rate of 120Hz ដែលអាចធ្វើការចាប់ពី 1Hz ទៅ 120Hz។ បើតាមការទម្លាយកន្លងមកបាននិយាយថា Galaxy S23 Ultra គឺមានការបំពាក់កម្រិតខ្ពស់ដល់ទៅ 2,000nits។ សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន Samsung Galaxy S23 Ultra គឺមានរ៉េមទំហំ 8GB-12GB និងមានអង្គចងចាំ 256GB/512GB/1,024GB។ ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 SoC និងមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 45W wired និង 10W wireless charging។ នៅលើម៉ូដែល Galaxy S23 Ultra ក៏មានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic fingerprint sensor និង Bluetooth 5.3, Wi-Fi 6E, UWB ហើយនិងមានមុខងារ NFC ជាដើម។ 

និយាយពីកាមេរ៉ាថតរូប វិញ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ា 12MP (f/1.4, 120-degree FOV) ultra-wide angle lens និង 10MP telephoto lens (f/2.4, 3x optical zoom, OIS) និងមួយគ្រាប់ទៀតមានទំហំ 10MP periscope telephoto lens (f/4.9, 10x optical zoom, OIS) ខណៈដែលកាមេរ៉ាគោលមានទំហំ 200MP ISOCELL HP2 senso។ ចំពោះការថតវីដេអូវិញ គឺមានសមត្ថភាពអាចថតបាន 8K@30FPS។ បើតាមសមត្ថភាព គឺអាចធ្វើបាន 120FPS, 4K@60 FPS។ សម្រាប់កាមេរ៉ាមុខរបស់ Galaxy S23 Ultra មានទំហំ 12MP និងមានមុខងារ HDR10+ថែមទៀត។

និយាយពីម៉ូដែល Samsung Galaxy S23 និង Galaxy S23 Plus វិញម្តង។ សម្រាប់ម៉ូដែល Galaxy S23 គឺមានអេក្រង់ 6.1-អ៊ីង FHD+ (2,340 x 1,080) AMOLED screen ល្បឿន 120Hz refresh rate ហើយក៏មានការគាំទ្រដោយមុខងារ HDR10+ រួមជាមួយនិងកម្រិតភីកសែល 425PPI ហើយនិងកញ្ចក់ការពារប្រភេទ Gorilla Glass Victus 2 ផងដែរ។ អេក្រង់នេះអាចរត់បានចាប់ពី 48Hz ទៅបាន 120Hz។ ស្មាតហ្វូននេះមានថ្មទំហំ 3,900mAh គាំទ្រដោយកម្លាំងសាក 25W wired និង 10 W wireless charging។ 

ចំពោះម៉ូដែល Galaxy S23+មានអេក្រង់ទំហំ 6.6-អ៊ីងដែលមានលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងម៉ូដែល Galaxy S23 អញ្ចឹងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 4,700mAh និងមានកម្លាំងសាក 45W wired charging។ នៅលើស្មាតហ្វូននេះមានមុខងារ Dolby Atmos speakers, IP68 water resistance, Bluetooth 5.3, Wi-Fi 6E, NFC និង Wireless Powershare។ ស្មាតហ្វូនទាំងពីររត់ជាមួយស្បែកមុខកម្មវិធី One UI 5.1។ Galaxy S23 និង Galaxy S23+ នឹងមានកាមេរ៉ាទំហំ 50MP camera (f/1.8, 23 mm focal length, 85-degree FOV, dual-pixel PDAF, OIS) និងមានអមដំណើរជាមួយនិង 10MP telephoto lens (f/ 3.4, 36-degree FOV, 69 mm focal length, 3x optical zoom) និងគ្រាប់ចុងក្រោយមានទំហំ 12 MP ultra-wide angle lens (f/ 2.2, 120-degree FOV, 13mm focal length)។ ស្មាតហ្វូនទាំងពីរមានកាមេរ៉ាមុខទំហំ 12MP selfie អាចថតបាន 4K@60fps និងមាន HDR10+។ សម្រាប់កាមេរ៉ាគោលអាចធ្វើបាន 8K@30fps។  ចំពោះកម្លាំងម៉ាស៊ីន Galaxy S23 នឹងមានរ៉េមទំហំ 8GB និងអង្គចងចាំ 128GB ឬ 256GB ខណៈដែល Galaxy S23+ នឹងមានអង្គចងចាំ 256GB ឬ 512GB ហើយនិងមាន 4 ពណ៌ គឺ black, cotton, green និង purple។ 

តម្លៃរបស់ Samsung Galaxy S23, S23 Plus, S23 Ultra

តម្លៃរបស់ Samsung Galaxy S23 Series នៅប្រទេសអូស្រ្តាលីត្រូវបានគេទម្លាយហើយ គឺ Galaxy S23 គឺចាប់ផ្តើមពី AUS $1,350 និង Samsung Galaxy S23+ តម្លៃ $1,650 ខណៈដែល Samsung Galaxy S23 Ultra អាចនឹងមានទំហំប្រហែល  $1,950។ តម្លៃ Samsung Galaxy S23 Series គឺត្រូវបានគេមើលឃើញថា មានតម្លៃខ្ពស់ជាងម៉ូដែលមុន Galaxy S22 series ដែលមានតម្លៃ AUS $1,249, $1,549, $1,849។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន