no-alternative title
no-alternative title

Huawei P60 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2

ស្មាតហ្វូនស៊េរីថ្មី P60 របស់ក្រុមហ៊ុន Huawei ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែមីនានេះ។ ស្មាតហ្វូន Series ថ្មីនេះក៏មានការបែកធ្លាយជាច្រើនផងដែរនាពេលថ្មីៗនេះ ហើយរបាយការណ៍ថ្មីៗជាច្រើនក៏បានទម្លាយអំពីការឌីស្សាញ និងរូបរាងខាងក្រៅយ៉ាងស្រស់ស្អាតរបស់វា។ ស្មាតហ្វូននេះនឹងមានម៉ូដែល Huawei P60 និង Huawei P60 Pro។ ខណៈពេលដែលយើងរង់នាំនូវការប្រកាសជាផ្លូវការនោះ លក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន Pro ក៏ទម្លាយនៅលើអនឡាញជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 2 SoC របស់ក្រុមហ៊ុន Qualcomm ផងដែរ។ 

ស្មាតហ្វូនជំនាន់ថ្មី Huawei P60 Pro នេះ នឹងមានអេក្រង់ទំហំ 6.6-អ៊ីង OLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate និងមានការបង្ហាញចេញបានកម្រិត 1440p។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 5,000mAh និងការគាំទ្រដោយបច្ចេកវិទ្យា 100W wired និង 50W wireless charging។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 2 ប៉ុន្តែទ្រទ្រង់បានជាមួយត្រឹមតែកម្រិត 4G ប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei P60 Pro នេះ មានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP Sony IMX888, Sony IMX858 Sensor ខណៈពេលដែល 64MP Telephoto របស់វាមាន OmniVision OV64B។ ស្មាតហ្វូននេះ មាន LPDDR5X Storage និង UFS 4.0 Storage។ ស្មាតហ្វូននេះ មាន IP68 និង HarmonyOS 3.0។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន Huawei P60 Series នោះទេ ប៉ុន្តែមានការរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន