ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung បង្ហាញនូវម៉ាស៊ីនលាងចាន 14-Person Bespoke Dishwasher នៅក្នុងប្រទេសកូរ៉េ

ដោយ

Koun Jab Luffy

25 មករា 2023 03:03 យប់ជ្រៅ

អាន 2 នាទី

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics បានប្រកាសបង្ហាញនូវម៉ាស៊ីនលាងចានជំនាន់ថ្មី Bespoke dishwasher នៅលើទីផ្សាររបស់ខ្លួន។ ម៉ាស៊ីនលាងចាន 14-person Samsung Bespoke dishwasher ថ្មីនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា AI និងមានទំហំផ្ទុកធំជាងមុន ។ សម្រាប់ Bespoke dishwasher នេះបានបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 18 ខែមករានេះ។ Samsung Bespoke dishwasher បានធ្លាប់ប្រកាសជាលើកដំបូងបំផុតនៅក្នុងឆ្នាំ 2020 ហើយវាក៏មានការពេញនិយមខ្លាំងនៅក្នុងទីផ្សារនៃប្រទេសកូរ៉េខាងត្បូង។ Bespoke dishwasher មានថាមពលនៃការសម្អាតបានខ្លាំង។
Article image
Samsung Bespoke dishwasher ថ្មីនេះ គឺមានរូបរាងខាងក្រៅដូចទៅនឹងជំនាន់មុនផងដែរ ប៉ុន្តែទំហំផ្ទុកខាងក្នុងរបស់វាក៏ត្រូវបានពង្រីកផងដែរ។ សម្រាប់ផ្នែកខាងក្នុង គឺមានភ្ជាប់ជាមួយនឹង Max Flex 3-tier basket ដែលងាយស្រួលក្នុងការទាញឡើងលើ និងចុះក្រោមផងដែរ។ ជាមួយគ្នានេះ នៅលើ Bespoke dishwasher ថែមទាំងមានមុខងារ AI ដែលអាចធ្វើការកែតម្រូវទៅលើកម្រិតនៃការប្រើប្រាស់ទឹក សីតុណ្ហភាព កម្លាំងនៃការបាញ់ទឹក និងមុខងារថ្មីៗជាច្រើនទៀត។ Bespoke Dishwasher ម៉ូដែលថ្មីនេះ ក៏អាចភ្ជាប់ជាមួយនឹងកម្មវិធី SmartThings app ដើម្បីផ្តល់នូវជម្រើសច្រើនទៀតសម្រាប់ការសម្អាតផងដែរ។
Article image
Samsung Bespoke dishwasher នេះ គឺជាម៉ាស៊ីនលាងចានដំបូងបំផុតនៅក្នុងប្រទេសកូរ៉ខាងត្បូង ដែលទទួលបាននូវវិញ្ញាបនបត្រ AI+ ចេញពីសមាគមន៍ Korea Standards Association ។វាក៏មានមុខងារ 100ºC Hot Air Drying+ ដែលមាន 3 drying modes – Normal, Strong និង Max Select ។ សម្រាប់ Dishwasher នេះ បានបង្ហាញខ្លួននៅក្នុង Kitchen Fit Built-in និង True Built-in options។ Bespoke dishwasher នេះ គឺមានតម្លៃចន្លោះពី 1.29 million និង 1.79 million won ($1,049 និង $1,455) ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung បង្ហាញនូវម៉ាស៊ីនលាងចាន 14-Person Bespoke Dishwasher នៅក្នុងប្រទេសកូរ៉េ