ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Apple នាំចេញ iPhones ពីប្រទេសឥណ្ឌា មានតម្លៃដល់ទៅ 1 ពាន់លានដុល្លារត្រឹមតែមួយខែប៉ុណ្ណោះ

ដោយ

Koun Jab Luffy

25 មករា 2023 03:15 ព្រឹក

អាន 2 នាទី

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានបំបែកនូវកំណត់ត្រាថ្មីនៅក្នុងប្រទេសឥណ្ឌា ហើយគ្មានក្រុមហ៊ុនម៉ាកយីហោផ្សេងទៀតអាចធ្វើបាននោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានក្លាយជាក្រុមហ៊ុនដំបូងបំផុតនៅក្នុងប្រទេសនេះដែលបាននាំចេញស្មាតហ្វូនដែលមានតម្លៃដល់ទៅ 1 ពាន់លានដុល្លារអាមេរិក (~Rs 8,100 crore) នៅក្នុងពេល 1  ខែប៉ុណ្ណោះ។
Article image
នៅក្នុងទិន្នន័យចេញពី Economic Times បញ្ជាក់ថា ក្រុមហ៊ុន Apple បានសម្រេចបាននូវជោគជ័យនៃការនាំចេញនៅក្នុងខែធ្នូ ឆ្នាំ 2022 នេះ។ ក្រុមហ៊ុន Apple និង Samsung គឺជាក្រុមហ៊ុននាំចេញស្មាតហ្វូនធំបំផុតចេញពីប្រទេសឥណ្ឌា។ នៅក្នុងការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលនោះ នៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ ក្រុមហ៊ុន Apple បានយកឈ្នះទៅលើក្រុមហ៊ុន Samsung ក្លាយជាក្រុមហ៊ុននាំចេញច្រើនជាងគេនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មានក្រុមហ៊ុនដែលជាដៃគូផ្គត់ផ្គង់កុងត្រាចំនួន 3 នោះគឺ Foxconn, Pegatron និង Wistron។ ក្រុមហ៊ុន Foxconn, Pegatron គឺស្ថិតនៅក្នុងតំបន់ Tamil Nadu ខណៈពេលដែលក្រុមហ៊ុន Wistron ស្ថិតនៅក្នុងតំបន់ Karnataka ។ ក្រុមហ៊ុននេះគឺធ្វើការផលិតនូវស្មាតហ្វូន e iPhone 12, iPhone 13, iPhone 14 និង iPhone 14 Plus នៅក្នុងប្រទេសនេះ។ នៅក្នុងការប្រកាសជាផ្លូវការនោះ ក្រុមហ៊ុនផលិតទាំងនេះក៏នាំចេញ iPhones ចេញពីប្រទេសឥណ្ឌាផងដែរ។
ក្រុមហ៊ុន Apple ក៏បានចូលរួមនៅក្នុងគម្រោងលើកទឹកចិត្ត product-linked incentive (PLI) scheme របស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាដែលបានប្រកាសនៅក្នុងខែមេសាឆ្នាំ 2020 ។ ក្រុមហ៊ុនផលិតទាំង 3 នេះបានទាមទារអោយបង្ហាញនូវទិន្នន័យនៃការផលិត ការនាំចេញ ការវិនិយោគ និងការងារទៅកាន់រដ្ឋាភិបាលជាផ្នែកមួយរបស់ពួកគេនៅក្នុងគម្រោង PLI scheme នេះ។ ក្រៅពីចំនួននៃការនាំចេញរបស់ Apple នេះ ទិន្នន័យនេះក៏ទម្លាយថា ខែធ្នូគឺជាខែកំណត់ត្រាថ្មីសម្រាប់ឧស្សាហកម្មស្មាតហ្វូនដែលមានតម្លៃជាង Rs 10,000 crore ទៅលើការនាំចេញ។
Article image
រដ្ឋាភិបាលបានព្យាករណ៍ថា ប្រទេសឥណ្ឌាអាចនឹងនាំចេញស្មាតហ្វូនដែលមានតម្លៃជាង 9 ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ 2022 – 2023 ។សម្រាប់ទឹកប្រាក់១ ពាន់លានដុល្លារអាមេរិកគឺជាការនាំចេញរបស់ iPhones ត្រឹមតែ 1 ខែប៉ុណ្ណោះដែលនេះគឺជាគំរូឈានមុខនៃមហិច្ឆិតាក្នុងគម្រោង PLI របស់រដ្ឋាភិបាលនោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Apple នាំចេញ iPhones ពីប្រទេសឥណ្ឌា មានតម្លៃដល់ទៅ 1 ពាន់លានដុល្លារត្រឹមតែមួយខែប៉ុណ្ណោះ