ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi 13 Series បង្ហាញខ្លួននៅលើទិន្នន័យ IMEI ខណៈពេលដែលស្មាតហ្វូននេះគ្រោងប្រកាសចេញនៅក្នុងខែមេសានេះ

ដោយ

Koun Jab Luffy

25 មករា 2023 03:49 យប់ជ្រៅ

អាន 2 នាទី

Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ទទួលបាននូវជោគជ័យយ៉ាងខ្លាំង ជាមួយនឹងស្មាតហ្វូន Xiaomi 12S Series។ យ៉ាងណាមិញ ក្រុមហ៊ុននេះ នៅមិនទាន់បង្ហាញនូវស្មាតហ្វូននេះ សម្រាប់ទីផ្សារសកលនៅឡើយទេ ហើយនេះពិតជាធ្វើអោយអ្នកគាំទ្រជាច្រើនមានការខកចិត្តផងដែរ។ ស្មាតហ្វូន Xiaomi 13 Series ចុងក្រោយនេះ ក៏មានការ upgrade ច្រើនបើធៀបជាមួយនឹងស្មាតហ្វូន Xiaomi 12S series។
Article image
នៅក្នុងពេលនេះ លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានប្រកាសថា ស្មាតហ្វូន Xiaomi 13 Series នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកល។ ស្មាតហ្វូន Series នេះ ក៏បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ហើយវាក៏បានតេស្តនៅលើទីផ្សារជាច្រើនផងដែរ។ ស្មាតហ្វូន  Xiaomi 13 Ultra ក៏បង្ហាញខ្លួននៅលើទិន្នន័យ IMEI Database។ មានរបាយការណ៍ជាច្រើន បានទម្លាយថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាសកលនៅក្នុងខែមេសាខាងមុខនេះ។ ស្មាតហ្វូននេះម៉ូដែលលនៅចិន មានលេខកូដ 2304FPN6DC និងម៉ូដែលសម្រាប់ទីផ្សារសកល គឺមានលេខកូដ 2304FPN6DG។
បើតាមសេចក្តីរាយការណ៍របស់ xiaomiui ស្មាតហ្វូនថ្មីនេះ នឹងមិនបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានោះទេ។ នៅក្នុងពេលនេះ សម្រាប់ MIUI version ដំបូងបំផុតរបស់ស្មាតហ្វូន Xiaomi 13 Ultra (Chinese version) គឺជា 22.11.5 ហើយសម្រាប់ MIUI version សម្រាប់ម៉ូឌែលសកលគឺ 22.11.28។ ស្មាតហ្វូន  Xiaomi 13 Ultra នេះក៏មានភ្ជាប់ជាមួយនឹង  MIUI 14 និង Android 13 ផងដែរ។ លក្ខណៈពិសេសរបស់ស្មាតហ្វូន Xiaomi 13 Ultra នេះគឺទៅលើ Leica optics របស់វា។
Article image
ដូចគ្នាទៅនឹងស្មាតហ្វូន  Xiaomi 13 ផ្សេងទៀតផងដែរ ស្មាតហ្វូនថ្មីនេះគឺមាន 1-inch IMX989 outsole sensor ។វាក៏មានការ upgrade ជាច្រើនបើធៀបជាមួយនឹងស្មាតហ្វូន  Xiaomi 12S Ultra ។ នៅក្នុងពេលនេះ ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយទេ។ ស្មាតហ្វូននេះអាចនឹងមានបន្ទះឈីប Snapdragon 8 Gen 2 chip និងអេក្រង់ 2K ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xiaomi 13 Series បង្ហាញខ្លួននៅលើទិន្នន័យ IMEI ខណៈពេលដែលស្មាតហ្វូននេះគ្រោងប្រកាសចេញនៅក្នុងខែមេសានេះ