នៅថ្ងៃនេះ ស្មាតហ្វូនថ្មីមួយរបស់ Honor ត្រូវបានទម្លាយនៅលើអនឡាញដោយ Snoopy Tech។ រូបភាពដែលបែកធ្លាយនៅពេលនេះ គឺមានការបង្ហាញរូបរាងគ្រប់ទម្រង់តែម្តង ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់មានការបញ្ចេញនូវឈ្មោះផ្លូវការណ៍សម្រាប់បង្ហាញនៅលើទីផ្សារនៅឡើយទេ ក្នុងនោះក៏មិនទាន់ដឹងថា មានតែក្នុងប្រទេសចិន ឬក៏សម្រាប់ទីផ្សារសកលឬយ៉ាងណាដែរ ។ អ្វីដែលមានការចាប់អារម្មណ៌នៅក្នុងរឿងនេះ គឺរូបភាពដែលមានការបែកធ្លាយនេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់កាមេរ៉ាគោលទំហំ 100-Megapixel និងមានពណ៌ខៀវ និងពណ៌ខ្មៅ។

សម្រាប់ផ្នែកខាងមុខវិញ ស្មាតហ្វូននេះ មានរន្ធ punch-hole display និងមានគែមស្តើង ព្រមទាំងទាំងគែមជ្រុងរាបស្មើរ ព្រមទាំងគែមអេក្រង់ស្តើងជុំវិញតែម្តង។ នៅផ្នែកខាងឆ្វេងមានរន្ធស៊ីមកាត និងខាងស្តាំមានប៊ូតុង Power និងប៊ូតុងសម្លេង ខណៈដែលខាងលើមានរន្ធចំនួន 2 មួយគឺជាមួយ microphone និងមួយទៀតជា IR blaster។ ចំពោះខាងក្រោមវិញ គឺមានរន្ធ microphone, USB-C port និង speaker grille។

ស្មាតហ្វូននេះមានការបប្រើប្រាស់កាមេរ៉ាមានម៉ូឌុលរាងជ្រុង និងមានគ្រាប់កាមេរ៉ា 3 គ្រាប់ ហើយនិង LED flash មួយក្នុងនោះដែរ។ នៅក្នុងម៉ូឌុលកាមេរ៉ា គឺមានការសសេរអក្សរ 100MP Ultra Camera នៅខាងក្រោម។ បើតាមប្រភពខាងលើនេះនិយាយថា ស្មាតហ្វូន Honor ថ្មីនេះ គឺមានអេក្រង់ OLED screen និងមានប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ ប៉ុន្តែមិនមានរន្ធ 3.5mm audio jack នោះទេ។ សង្ឃឹមថា នឹងមានការទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅពេលខាងមុខនេះ។
