no-alternative title
no-alternative title

រូបភាព OPPO Reno 8T 4G ត្រូវបានគេទម្លាយចេញជាមួយនិងការឌីស្សាញរូបរាងច្បាស់បំផុត

Reno 8T 4G ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ត្រូវបានគេទម្លាយនូវរូបភាពថ្មី ពិតជាច្បាស់មែនទែន ដោយរូបភាពថ្មីនេះ គឺមានការបង្ហាញចេញនូវរូបភាព 2 សន្លឹក ហើយនិងមានការបញ្ជាក់នូវព័ត៌មានមួយចំនួនថែមទៀតផង។ ស្មាតហ្វូនថ្មីននេះ នៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេតនៃប្រកាសចេញនៅឡើយទេ ប៉ុន្តែមានរបាយការណ៌ជាច្រើន បាននិយាយថា ស្មាតហ្វូននេះ នឹងមានការសម្ពោធនៅទីផ្សារឥណ្ឌាថ្ងៃទី 6 ខែកុម្ភៈខាងមុខនេះហើយ។ បើយោងទៅតាមការទម្លាយចេញពីលោក Paras Guglani នៅថ្ងៃនេះ គឺបានបង្ហាញនូវរូបភាព និងរបាយការណ៌លក្ខណៈសម្បត្តិទូទៅបង្ហាញនៅលើអេក្រង់របស់ស្មាតហ្វូននេះថែមទៀតផង។ 

រូបភាពខាងលើនេះ បានបង្ហាញថា Reno 8T 4G នឹងមានគែមស្តើងទាំង 3 ជ្រុង ខណៈដែលចង្ការាងក្រាស់ជាងបន្តិច។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខនៅគែមជ្រុងខាងឆ្វេងដែលមានការឌីស្សាញរន្ធ punch-hole style។ ចំពោះកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា ប្រើប្រាស់នូវបន្ទះឈីប MediaTek Helio G99 SoC សម្រាប់ម៉ូដែលលក់នៅលើទីផ្សារសកល។ ទៅលើ Software វិញ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 ផ្អែកលើស្បែកមុខកម្មវិធី ColorOS 13។ ស្មាតហ្វូននេះមានរ៉េម 8GB និងមានគាំទ្រដោយបច្ចេកវិទ្យាចែករ៉េម 4GB និងមេម៉ូរីទំហំ 256GB។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Reno 8T 4G មានអេក្រង់ទំហំ 6.43 អ៊ីង បង្ហាញចេញបានកម្រិត FHD+ AMOLED panel។ ហើយបើតាមការទម្លាយកន្លងមក អេក្រង់នេះមានកម្រិត 90Hz refresh rate និងមាន 120Hz touch sampling rate ហើយនិងមានការទ្រទ្រង់ជាមួយ ពន្លឺ 600nits peak brightness ព្រមទាំងមានកម្រិត 409 PPI pixel density។ អេក្រង់នេះ ក៏មានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ និយាយពីកាមេរ៉ាទំហំ 108MP និងពីរគ្រាប់ទៀតមានទំហំ 2MP ដូចគ្នា។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP។ ចំពោះថាមពលថ្មមានទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 33W fast charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន