no-alternative title
no-alternative title

Asus ROG Strix Scar 15 រ៉េមទំហំ 64GB និងថាសរឹង 8TB SSD ចេញលក់ក្នុងតម្លៃខ្ទង់ $8,568

កាលពីដើមខែមករាក្នុងព្រឹត្តិការណ៍ CES2023 ក្រុមហ៊ុន Asus បានប្រកាសចេញម៉ាស៊ីន ROG Strix Series ជំនាន់ថ្មីចុងក្រោយបំផុតប៉ុន្តែ មិនទាន់មកទល់នឹងពេលនេះ Asus មិនទាន់បានប្រកាចេញលក់នៅលើទីផ្សារនៅឡើយទេ។ ប៉ុន្តែ មុននឹងការចេញលក់ម៉ាស៊ីន ROG Strix ជំនាន់ថ្មីឆ្នាំ 2023 ក្រុមហ៊ុន ក៏បានប្រកាសចេញលក់ ROG Strix ជំនាន់ឆ្នាំ 2021 ដែលត្រូវបានធ្វើការ Custom ថ្មីជាមួយការបំពាក់រ៉េម និងទំហំផ្ទុកទិន្នន័យផុតលេខ។

ចំពោះម៉ាស៊ីន ASUS ROG Strix Scar 15 ដែលបានធ្វើការ Upgraded ថ្មីនេះមានលេខកូដសំគាល់ម៉ូដែល G533QS-DS98 ដែលត្រូវបានធ្វើការប្រកាសចេញដំបូងក្នុងឆ្នាំ 2021 ហើយនៅពេលនេះត្រូវបានប្រកាសចេញលក់នៅលើបណ្តាញលក់ទំនិញ Amazon  ក្នុងតម្លៃខ្ទង់ $8,658។ ម៉ាស៊ីន Asus ROG Strix Scar 15 ដែលមានតម្លៃខ្ទង់ជិត 1 ម៉ឺនដុល្លារនេះ គឺបានបំពាក់ AMD Ryzen 9-5900HX និងប្រើក្រាហ្វិចកាតស៊េរី NVIDIA GeForce RTX3080 ភ្ជាប់ដោយរ៉េមទំហំ 64GB DDR4 និងអង្គផ្ទុកទិន្នន័យទំហំ 8TB PCIe SSD។ ម៉ាស៊ីន ROG Strix Scar 15 មួយនេះត្រូវបានធ្វើការរៀបចំបង្កើតឡើងដោយ GreatPriceTech ដែលមានការធានារយះពេល 1 ឆ្នាំចេញពីក្រុមហ៊ុនផ្ទាល់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ASUS ROG Strix Scar 15 មានអេក្រង់ទំហំ 15.6 អ៊ីញ កម្រិតបង្ហាញ 2K ជាមួយល្បឿន 165Hz និងគាំទ្រដំណើរការដោយ Windows 11-64bit។ ជាមួយការជាវម៉ាស៊ីនមួយនេះ ក៏មានថែមមកជាមួយ TUF Gaming M3 Mouse និង TUG Gaming P3 Mouse pad។ ក្រៅពីនេះ GreatPriceTech ក៏ផ្តល់នូវជម្រើសម៉ូដែលមួយចំនួនទៀត ដូចជា Asus ROG Strix Scar 15 ដែលមានរ៉េមទំហំ 32GB ជាមួយថាសរឹងទំហំ 8TB មានតម្លៃខ្ទង់ $8,088, ម៉ូដែលមានរ៉េម 64GB ជាមួយថាសរឹងទំហំ 2x4TB មានតម្លៃខ្ទង់ $5,368, ម៉ូដែលប្រើរ៉េមទំហំ 64GB ជាមួយថាសរឹងទំហំ 2x2TB មានតម្លៃខ្ទង់ $4,568 និងម៉ូដែលមានរ៉េមទំហំ 32GB ជាមួយថាសរឹង 2x2TB មានតម្លៃខ្ទង់ $4,088៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន