ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Sony ទទួលបានជោគជ័យបំផុតដោយសារតែ Apple ទិញសិនស័រកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន

ដោយ

Koun Jab Luffy

18 មករា 2023 04:25 ទៀបភ្លឺ

អាន 2 នាទី

Article image
កាលពីឆ្នាំ 2022 កន្លងទៅនេះ ទីផ្សារស្មាតហ្វូនត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះខ្លាំងមែនទែន ដែលកត្តានេះបានធ្វើអោយមានការប៉ពាល់ខ្លាំងដល់អាជីវកម្មសិនស័រកាមេរ៉ា ប៉ុន្តែក្រុមហ៊ុនខ្លះក៏ទទួលបានជោគជ័យផងដែរ។ ជាក់ស្តែងដូចជាក្រុមហ៊ុន Sony ជាដើម។ ក្រុមហ៊ុនជប៉ុនមួយនេះ គឺជាអ្នកផ្គត់ផ្គង់សិនស័រកាមេរ៉ាតែមួយគត់ដែលគេមើលឃើញថា មានប្រាក់ចំណេញច្រើនកាលពីឆ្នាំមុននេះ។
Article image
ចំណុចមួយដែលគេមើលឃើញថា រីកចំរើននោះ គឺដោយសារតែក្រុមហ៊ុន Apple បានសម្រេចប្តូរកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី iPhone 14 series របស់ខ្លួន ដោយម៉ូដែល Pro ទាំងពីរនេះ គឺមានកាមេរ៉ាថ្មីទំហំ 48MP សម្រាប់កាមេរ៉ាគោល និងទំហំ 12MP ប្រភេទ ultra-wide cameras។ ហើយចំពោះកាមេរ៉ាមុខវិញ ស្មាតហ្វូនទាំង 4 នេះ គឺមានការអាប់ដែតដោយមានប្រើមុខងារ autofocus ទាំងអស់តែម្តង។ ក្រុមហ៊ុន Apple បានសម្រេចប្រើប្រាស់ Sony sensors តែមួយប៉ុណ្ណោះនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ។
Article image
ជាមួយនិងការដាក់លក់សិនស័រនេះ ក្រុមហ៊ុន Sony បានបន្ថែមតម្លៃ $6 សម្រាប់មួយគ្រាប់ ដែលបានធ្វើអោយតម្លៃសរុបកើនឡើងដល់ $300 លានដុល្លារ នៅត្រីមាស 2 ឆ្នាំ 2022 កន្លងទៅ។ សម្រាប់លទ្ធផលនេះ ក្រុមហ៊ុន Sony គឺនឹងមានចំណូលកើណឡើង 54% នៅឆ្នាំ 2022 ដែលកើនបាន 5% ប្រៀបធៀបជាមួយនិងឆ្នាំចាស់ 2021 កន្លងទៅ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Sony ទទួលបានជោគជ័យបំផុតដោយសារតែ Apple ទិញសិនស័រកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន