ស្វែងរកពួកយើង:

ដៃគូសហការធំៗរបស់ Apple គ្រោងនឹងបង្កើននូវការផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ

Koun Jab Luffy

18 មករា 2023 01:52 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Foxconn Technology Group និង Pegatron បានប្រកាសអំពីគម្រោងផែនការរបស់ខ្លួនក្នុងការពង្រីកទៅកាន់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ 2023 នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកាត់បន្ថយទៅលើហានិភ័យនៃភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។ លោក Liu Yang ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Foxconn បាននិយាយថា យើងនឹងបន្តក្នុងការពង្រីករបស់យើងនៅក្នុងប្រទេសចិន អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចខិតខំប្រឹងប្រែងនេះនឹងមានផ្លែផ្កានៅក្នុងឆ្នាំ 2023 នេះ។
Article image
ក្រុមហ៊ុន Pegatron ត្រូវបានគេដឹងថា បានត្រៀមទឹកប្រាក់ចំនួន 300 លានដុល្លារទៅ 350 លានដុល្លារអាមេរិកសម្រាប់ចំណាយនៅក្នុងឆ្នាំនេះ ហើយវាក៏នឹងបង្កើននូវសមត្ថភាពនៃការផលិតរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផលិតកម្មស្វ័យប្រវត្តិនៅក្នុងប្រទេសម៉ិចស៊ីកូផងដែរ។  ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Tesla Inc ផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន  Foxconn និង Pegatron បានផលិតនូវស្មាតហ្វូន iPhones ជាច្រើននៅក្នុងប្រទេសចិន និងប្រទេសឥណ្ឌា ហើយក្រុមហ៊ុន Apple ប្រើប្រាស់នូវប្រទេសវៀតណាមគឺជាមូលដា្ឋនផលិតកម្មជំនួសមួយសម្រាប់ផលិតផលជាច្រើនដូចជា  AirPods ។
Article image
ក្រុមហ៊ុន Pegatron នឹងបង្កើនទៅលើផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ដែលពួកគេមានរោងចក្រស្រាប់ហើយនៅក្នុងប្រទេសទាំងពីរនេះ។ ក្រុមហ៊ុន Foxconn នៅមិនទាន់បង្ហាញនូវទីតាំងជាក់លាក់នៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលពួកគេមានគម្រោងក្នុងការពង្រីកមកនោះទេ៕
ដៃគូសហការធំៗរបស់ Apple គ្រោងនឹងបង្កើននូវការផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍