no-alternative title
no-alternative title
no-alternative title
no-alternative title

សហភាពអឺរ៉ុបបានប្រមាណបិទប្រតិបត្តិការ TikTok នៅក្នុងបណ្តាប្រទេសចំនួន 27 ស្ថិតក្នុងតំបន់អឺរ៉ុប

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew ត្រូវបានព្រមានដោយស្នងការសហភាពអឺរ៉ុបលោក Thierry Breton តាមរយះជំនូបតាមរយះវីដេអូនាពេលថ្មីៗនេះ។ ស្នងការរូបនោះបានបញ្ជាក់យ៉ាងច្បាស់ថា សហភាពអឺរ៉ុប (EU) នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីការពារភាពឯកជនរបស់ពលរដ្ឋរបស់ខ្លួន ហើយប្រសិនបើចាំបាច់ នឹងហាមឃាត់ប្រតិបត្តិការកម្មវិធី TikTok ពីសហភាពអឺរ៉ុប។ EU ចង់ឱ្យ TikTok បង្កើនសកម្មភាពរបស់ខ្លួន និងអនុលោមតាមច្បាប់ រួមនិងបទប្បញ្ញត្តិទាំងអស់ដែលមានចែងក្នុងច្បាប់សេវាកម្មឌីជីថល (DSA)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ច្បាប់ DSA ដែលបានចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំ 2022 ត្រូវបានចាត់ទុកថាជា ស្តង់ដារមាសសម្រាប់ការគ្រប់គ្រងមាតិកា និងវេទិកាលើប្រព័ន្ធអ៊ីនធឺណិត។ ច្បាប់ថ្មីនេះផ្តល់នូវការដាក់ទណ្ឌកម្ម ការរារាំងជាច្រើន រួមទាំងការហាមប្រាមនៅក្នុងសហភាពអឺរ៉ុបសម្រាប់ការបំពានម្តងហើយម្តងទៀតដែលមិនអនុឡោមតាមច្បាប់នេះ ដែលអាចជាការគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋនៅសហភាពអឺរ៉ុប។ ការមិនអនុលោមតាម DSA អាចនាំឱ្យមានការផាកពិន័យយ៉ាងខ្លាំងរហូតដល់ 6% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនទូទាំងពិភពលោក។

 

បទប្បញ្ញត្តិជាច្រើននៃដែលបានចែងនៅក្នុងច្បាប់ DSA ត្រូវបានអនុវត្តចំពោះវេទិកាដែលមានអ្នកប្រើប្រាស់ច្រើនជាង 45 លាននាក់នៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនេះនាំមកជូននូវវេទិកាល្បីៗដូចជា YouTube, Twitter, Facebook និង TikTok ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីច្បាប់ថ្មី។ TikTok កំពុងពិភាក្សារួចហើយអំពីគោលនយោបាយស្តីពីសុវត្ថិភាពទិន្នន័យ ព័ត៌មានមិនពិត និងការអនុលោមតាម DSA ជាមួយ EU។ ការប្រជុំជាច្រើនជាមួយក្រុមហ៊ុនកំពូលដែលមានប្រធានបទពិភាក្សាដូចជា សុវត្ថិភាពកុមារ ពត៌មានមិនពិតរបស់ប្រទេសរុស្ស៊ី តម្លាភាពនៃខ្លឹមសារនយោបាយដែលបានបង់ប្រាក់ និង GDPR (ច្បាប់ការពារទិន្នន័យទូទៅ)។

 

នៅក្នុងជំនូបតាមវីដេអូចុងក្រោយនេះ ស្នងការលោក Breton បានប្រាប់ CEO ក្រុមហ៊ុន TikTok លោក Chew ថា "យើងនឹងមិនស្ទាក់ស្ទើរក្នុងការអនុម័តវិសាលភាពពេញលេញនៃទណ្ឌកម្មដើម្បីការពារប្រជាពលរដ្ឋរបស់យើង ប្រសិនបើសវនកម្មមិនបង្ហាញពីការអនុលោមពេញលេញ"។ លោកបានបន្តថា៖ «ការទទួលខុសត្រូវកាន់តែខ្លាំងជាមួយទស្សនិកជនដែលមានវ័យក្មេង វាមិនអាចទទួលយកបានទេដែលនៅពីក្រោយមុខងារដែលមើលទៅហាក់ដូចជាសប្បាយ និងគ្មានគ្រោះថ្នាក់ អ្នកប្រើប្រាស់ត្រូវចំណាយពេលប៉ុន្មានវិនាទីដើម្បីចូលមើលមាតិកាដែលបង្កប់ខ្លឹមសារបង្កគ្រោះថ្នាក់ ហើយជួនកាលថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង”។

 

ជាមួយនឹងការទាញយកច្រើនជាង 3 ពាន់លានដងកម្មវិធី TikTok គឺជាកម្មវិធីលំដាប់លេខមួយក្នុងពិភពលោក និងល្បីល្បាញបំផុតក្នុងចំណោមយុវវ័យ។ ប៉ុន្តែ ដោយសារតែ TikTok មានប្រភពកំណើតកើតចេញពីក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេសចិនជាហេតុធ្វើឲ្យមានការព្រួយបារម្ភជាច្រើន ជាពិសេសនៅក្នុងភាពឯកជន និងសុវត្ថិភាពទិន្នន័យតែម្តង។ TikTok គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ត្រូវបានចោទប្រកាន់ពីបទប្រមូលទិន្នន័យ និងរាយការណ៍ត្រឡប់ទៅកាន់អាជ្ញាធរចិនវិញតាមរយៈក្រុមហ៊ុនមេរបស់ខ្លួន។ បញ្ហាផ្សេងទៀតរួមមាន កង្វល់ពីការញៀន ពត៌មានមិនពិត ការត្រួតពិនិត្យខ្លឹមសារ ចារកម្ម ការគំរាមកំហែងតាមអ៊ីនធឺណិត។ល។

កម្មវិធីនេះត្រូវបានហាមឃាត់រួចហើយនៅក្នុងប្រទេសអាស៊ីដូចជា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងអាហ្សែបៃហ្សង់។ នៅសហរដ្ឋអាមេរិក រដ្ឋជាង 20 ត្រូវបានហាមឃាត់ក្នុងនោះមានមន្ត្រី យោធា និងសមាជិករដ្ឋាភិបាលត្រូវបានបានហាមឃាត់ការប្រើកម្មវិធី TikTok នៅឧបករណ៍ដែលចេញដោយរដ្ឋាភិបាល។ ការហាមឃាត់ដ៏មានសក្តានុពលនៅក្នុងសហភាពអឺរ៉ុបអាចជាមហន្តរាយដ៏ធំធេងបំផុតសម្រាប់កម្មវិធីកម្សាន្តអនឡាញមួយនេះ។ លោកស្រី Caroline Greer នាយក TikTok Brussels នៃគោលនយោបាយសាធារណៈ និងទំនាក់ទំនងរដ្ឋាភិបាលនាពេលថ្មីៗនេះបានបង្ហាញសារនៅលើ tweet ក្នុងគណនី Twitter លោកស្រីថា វាគឺជាការផ្លាស់ប្តូរដ៏ល្អសម្រាប់កិច្ចការសន្ទនារវាង CEO TikTok លោក Chew និងមន្ត្រីស្នងការសហភាពអឺរ៉ុប “Eu Commissioner”។ អ្នក នាងបាននិយាយថាសុវត្ថិភាពរបស់អ្នកប្រើ គឺរឿងសំខាន់បំផុតសម្រាប់ TikTok ដែលត្រូវយកចិត្តទុកដាក់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន