no-alternative title
no-alternative title
no-alternative title
no-alternative title

Snapdragon 8 Gen 2 ដែលប្រើលើ Galaxy S23 series នឹងផលិតនៅកូរ៉ខាងត្បូងផ្ទាល់តែម្តង

ដូចអ្វីដែលបានបញ្ជាក់កាលពីដើមអញ្ចឹង ព្រឹត្តិការណ៌ Samsung Galaxy Unpacked 2023 គឺនឹងធ្វើឡើងនៅថ្ងៃទី 1 ខែកុម្ភៈនេះហើយ ស្របពេលជាមួយគ្នានេះ មានរបាយការណ៌ជាច្រើនបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series គឺនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គ្រប់ម៉ូដែលតែម្តង។ កន្លងមានការបញ្ជាក់ច្បាស់ថា បន្ទះឈីប Snapdragon 8 Gen 2 គឺនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy S23 គ្រប់ម៉ូដែលមែន ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា បន្ទះឈីបនេះ ផលិតដោយក្រុមហ៊ុនណាមួយនោះទេ មិនដឹងថា Samsung ឬ Qualcomm ឬមួយក៏ធ្វើការរួមគ្នាឬយ៉ាងណានៅឡើយទេ។

បន្ថែមពីនេះក៏មានការបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung តែងតែប្រើប្រាស់បន្ទះឈីបនេះ 2 ជម្រើសផ្សេងគ្នា ផ្អែកទៅលើទីផ្សារផ្សេងៗគ្នា។ សម្រាប់ការចេញលក់នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង និងទីផ្សារអឺរ៉ុប គឺខុសគេបន្តិច ដោយនៅទីនោះ ក្រុមហ៊ុន Samsung សម្រេចប្រើប្រាស់នូវបន្ទះឈីប Exynos ជាជាងប្រើប្រាស់បន្ទះឈីប Snapdragon ដែលជាទូទៅគឺត្រូវបានប្រើប្រាស់នៅលើទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារជាច្រើនទៀតនៅលើពិភពលោក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងជាមួយព័ត៌មាននេះ បើតាមការបញ្ជាក់ជាថ្មីពី 9to5Google នោះគឺបាននិយាយថា បន្ទះឈីបដែលប្រើនៅលើស្មាតហ្វូននេះ គឺនឹងមានការផលិតដោយរោងចក្រដែលនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះតែម្តង ដោយបន្ទះឈីបនេះ គឺជាម៉ូដែលពិសេសមួយនៅក្នុង Snapdragon 8 Gen 2។ បើតាមប្រភពនៃអ្នកផ្គត់ផ្គង់ គឺបានបញ្ជាក់ថា បន្ទះឈីបនេះ គឺមានការប្រើប្រាស់សមាសភាគពិសេសមួយ ហើយឈីបនេះ គឺអាចនឹងមានឈ្មោះថា “Qualcomm Snapdragon 8 Gen 2 Mobile Platform for Galaxy,”។ បន្ទះឈីបនេះ អាចនឹងមានល្បឿន 3.36GHz ដែលខ្លាំងជាងឈីបស្តង់ដារត់បាន 3.2 GHz ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន