
ក្រុមហ៊ុន OnePlus ត្រូវបានគេបញ្ជាក់ថា នឹងប្រកាសចេញនូវស្មាតហ្វូន OnePlus 11 5G សម្រាប់ទីផ្សារសកលនៅថ្ងៃទី 7 ខែកុម្ភៈខាងមុខនេះហើយ។ ព្រឹត្តិការណ៍នៃការសម្ភោធន៍នេះ នឹងមានការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនជាមួយនឹងស្មាតហ្វូន flagship នេះ ដែលមានដូចជាស្មាតហ្វូន OnePlus 11R 5G កាសស្តាប់ OnePlus Buds 2 Pro និងផលិតផលជាច្រើនទៀតផង។ នៅមុនព្រឹត្តិការណ៍នេះ ស្មាតហ្វូន OnePlus 11 5G នេះក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC ដែលមានការបង្ហាញថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសថៃ។

យោងតាមរបាយការណ៍នាពេលថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូននេះ នឹងមិនបង្ហាញខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់នោះទេដោយសារតែការហាមប្រាមទៅលើម៉ាកយីហោស្មាតហ្វូន OnePlus និង OPPO នៅក្នុងប្រទេសនេះ។ នៅក្នុងវិញ្ញាបនបត្រនេះបង្ហាញថា ស្មាតហ្វូននេះ មានលេខកូដ CPH2449 ។ នៅមិនទាន់មានការបញ្ជាក់អំពីព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូននេះទេ។ យ៉ាងណាមិញ យើងបានដឹងអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OnePlus 11 នេះហើយនៅក្នុងប្រទេសចិន។ ស្មាតហ្វូន OnePlus 11 នេះមានអេក្រង់ 6.7-អ៊ីង E4 AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 120Hz refresh rate និង 3216x1440p។ ស្មាតហ្វូននេះ មានគែម punch-hole នៅគែមខាងឆ្វេង និងទ្រទ្រង់នូវ HDR10+ ។ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ និងប៊ូតុងសំឡេងនៅចំហៀងថែមទៀត។

ស្មាតហ្វូននេះមានបន្ទះឈីប Qualcomm Snapdragon 8 Gen 2 រ៉េមទំហំ 16GB LPDDR5 RAM និងម៉េមូរីទំហំ 512GBUFS 4.0 storage ។ ស្មាតហ្វូននេះប្រើប្រាស់នូវ OxygenOS 13 និង Android 13 ។ ស្មាតហ្វូននេះមានកាមេរ៉ា 48MP Sony IMX581 ultra-wide-angle, 50MP Sony IMX890 primary sensor ជាមួយនឹង OIS និង 32MP Sony IMX709 2x telephoto ។ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP។ ស្មាតហ្វូន OnePlus 11 នេះមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹង 100W fast charging។ ស្មាតហ្វុននេះ មានរន្ធតភ្ជាប់ដូចជា USB Type-C port, Bluetooth 5.2, GPS, Wi-Fi 6E និង 5G។ ស្មាតហ្វូននេះមានវិមាត្រ 163.1x74.1x8.53mm និងទម្ងន់ 205g៕
