
vivo ត្រូវបានគេដឹងថា បានត្រៀមរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូន vivo X90 Series ដែលជាម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ទីផ្សារសកលក្នុងពេលឆាប់ៗនេះហើយ។ ស្របពេលជាមួយគ្នានេះ ក៏មានដំណឹងថា ក្រុមហ៊ុននេះ អាចនឹងមានការការប្រកាសចេញនូវស្មាតហ្វូន vivo S27 Series ក្នុងពេលឆាប់ៗនេះដូចគ្នា។ ស្មាតហ្វូននេះ គឺជាម៉ូដែលថ្នាក់កណ្តាល vivo S27 Series នេះមិនដូចជា X90 Series ដែលជាម៉ូដែល Flagship នោះទេ។

ព័ត៌មានថ្មីនេះ គឺត្រូវបានចែកចាយដោយអ្នកទម្លាយ Debayan Roy តាមរយៈ tweet របស់លោក។ នៅលើបណ្តាញសង្គមនេះ បានសសេរថា vivo V27 Series នឹងបង្ហាញវត្តមាននៅឥណ្ឌានាពាក់កណ្តាលខែកុម្ភៈខាងមុខនេះហើយ។ អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី vivo V27 Series នឹងមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងម៉ូដែល vivo S16 Series អញ្ចឹងដែរ។

សូមជំរាបថា ស្មាតហ្វូន vivo S16 Series បានបង្ហាញវត្តមាននៅប្រទេសចិនកាលពីខខែធ្នូកន្លងទៅនេះ ដែលមាន 3 ម៉ូដែលគឺ vivo S16e, vivo S16 និង vivo S16 Pro។ កន្លងប្រទេសឥណ្ឌាធ្លាប់បានបង្ហាញវត្តមាន vivo V25 ដែលមានការឌីស្សាញ Rebrand ពី vivo S15 Series ដូច្នេះសម្រាប់វត្តមាន vivo V27 Series មានការរំពឹងថា ក្រុមហ៊ុន vivo ក៏អាចនឹងធ្វើដូចគ្នានេះដែរ។
