no-alternative title
no-alternative title

Apple Watch Ultra ដែលប្រើបច្ចេកវិទ្យាអេក្រង់ micorLED នឹងមកដល់នៅឆ្នាំ 2025

អ្នកវិភាគល្បីឈ្មោះលោក Ross Young មកពីស្ថាប័ន DSCC បាននិយាយក្នុងរបាយការណ៍ជាថ្មីដែលបានចេញផ្សាយនៅថ្ងៃនេះថា នាឡិកាឆ្លាតវៃ Apple Watch ដំបូងរបស់ Apple ដែលប្រើបច្ចេកវិទ្យាអេក្រង់ microLED Display នឹងបង្ហាញខ្លួននៅឆ្នាំ 2025។ បើតាមរបាយការណ៍ចេញផ្សាយលើកមុនរបស់លោក Young បាននិយាយថា microLED Apple Watch Series អាចនឹងបង្ហាញវត្តមាននៅក្នុងខែមករា ឆ្នាំ 2025 ប៉ុន្តែ លោកបានអះអាងថា ព័ត៌មានថ្មីពីអ្នកផ្គត់ផ្គង់ Apple ក្រុមហ៊ុន Osram បញ្ជាក់ពីការកំណត់ពេលវេលានៃការមកដល់សម្រាប់នាឡិកាដៃឆ្លាតវៃដំបូងដែលប្រើបច្ចេកវិទ្យាអេក្រង់ microLED។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសេចក្តីប្រកាសពីរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទី 4 ក្នុងឆ្នាំ 2022 របស់ខ្លួនក្រុមហ៊ុន Osram បានបញ្ជាក់ថា ខ្លួនមានគម្រោងក្នុងការប្រកាសពីរបាយការណ៍ប្រាក់ចំណូលសម្រាប់បច្ចេកវិទ្យាអេក្រង់ microLED Display Technology ក្នុងឆ្នាំ 2025។ ជាមួយគ្នានេះលោក Young បានបង្ហាញពីសញ្ញានៃការបង្ហាញវត្តមាននាឡិកាដៃឆ្លាតវៃជំនាន់ថ្មី Apple Watch ដែលប្រើអេក្រង់ microLED នាពេលអនាគត។

 

មានប្រភពរបាយការណ៍ជាច្រើនបាននិយាយថា Apple បាននឹងកំពុងធ្វើការលើសង្វាក់ផលិត Apple Watch Series ដែលប្រើអេក្រង់ microLED ដោយក្នុងនោះលោក Jeff Pu ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូបបាននិយាយថា microLED Apple Watch Series ទំនងជានឹងរួចរាល់សម្រាប់ការបង្ហាញខ្លួនក្នុងឆ្នាំ 2024 ផ្ទុយទៅវិញលោក Ross Young មិនបានយល់ស្របនោះទេ ដោយលោកបានបញ្ជាក់ថា បច្ចេកវិទ្យាអេក្រង់ថ្មីនៅលើ Apple Watch Series នឹងបង្ហាញវត្តមាននៅឆ្នាំ 2025។ យោងទៅលើប្រភពព័ត៌មានបាននិយាយថា Apple Watch Series ជំនាន់ថ្មីឆ្នាំ 2025 នោះ នឹងបំពាក់អេក្រង់ microLED Display ទំហំ 2.1 អ៊ីង ដែលត្រូវបានគេសន្និដ្ឋានថា ជាម៉ូដែល Apple Watch Ultra។

កាលពីខែសីហាឆ្នាំ 2022 ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ Apple Watch Ultra ដំបូងដែលមានអេក្រង់ទំហំធំដល់ទៅ 1.92 អ៊ីងដែលជាអេក្រង់ធំជាង Apple Watch Series 8 ដែលមានទំហំត្រឹម 1.77 អ៊ីង។ ជាមួយបច្ចេកវិទ្យាអេក្រង់ microLED Technology គឺជាបច្ចេកវិទ្យាអេក្រង់ថ្មីដែលប្រើនូវបច្ចេកវិទ្យា microscopic LEDs ដែលផ្តល់នូវកម្រិតគ្រាប់ភិចសែលបានច្បាស់ម៉ដ្ឋល្អ មានកម្រិតទឹកពណ៌ច្បាស់ដិត មានកម្រិតពន្លឺខ្ពស់ព្រមទាំងប្រើប្រាស់ថាមពលថ្មតិច និងមានអាយុកាលប្រើប្រាស់បានយូរ។ បន្ថែមពីនេះវាក៏ផ្តល់នូវល្បឿន response time លឿនរហ័ស និងកម្រិត Frame rate ខ្ពស់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន