ស្វែងរកពួកយើង:

Xiaomi 12 Pro បង្ហាញវត្តមាននៅឥណ្ឌា មានអេក្រង់ 120Hz និងប្រើឈីប Snapdragon 8 Gen 1 រួមនឹងកាមេរ៉ា 50MP ចំនួន 3 គ្រាប់

ដោយ

Koun Jab Luffy

27 មេសា 2022 04:11 ល្ងាច

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Xiaomi 12 Pro 5G ដែលជាម៉ូដែល Flagship របស់ខ្លួននៅឥណ្ឌា បន្ទាប់ពីការបង្ហាញវត្តមានជាលើកដំបូងនៅប្រទេសចិនកាលពីខែធ្នូរឆ្នាំ 2021 កន្លងទៅ។ នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះក៏មានការដាក់តាំងបង្ហាញនូវផលិតផលជាច្រើនផងដែរ ក្នុងនោះមានដូចជា Xiaomi Pad 5, Xiaomi Smart TV 5A និង Xiaomi OLED Vision TV ជាដើម។ ខាងក្រោមនេះ គឺជាព័ត៌មានទូទៅ រួមជាមួយនិងលក្ខណៈសម្បត្តិមួយចំនួនរបស់ Xiaomi 12 Pro។
ការឌីស្សាញ និងអេក្រង់៖
Xiaomi 12 Pro គឺជាម៉ូដែលថ្មីមួយដែលមានការឌីស្សាញជាមួយនិងកញ្ចក់អេក្រង់កោងផ្នែកខាងមុខហើយនិងមានការវេចខ្ចប់នូវកាមេរ៉ាមួយគ្រាប់នៅចំកណ្តាលអេក្រង់តែម្តង។ ក្រឡេកមកមើលផ្នែកខាងក្រោយវិញ ស្មាតហ្វូន នេះ គឺមានការឌីស្សាញនូវកាមេរ៉ា 3 គ្រាប់ ដោយមួយគ្រាប់ធំនៅខាងលើ និងពីរគ្រាប់ទៀតនៅខាងក្រោម និងមានអមនូវ LED Flash មួយគ្រាប់ផងដែរ។ Xiaomi 12 Pro គឺមានអេក្រង់ប្រភេទ E5 AMOLED ជាមួយនិងបច្ចេកវិទ្យា LPTO និងមានការបញ្ជាក់វិញ្ញាបនបត្រកម្រិត A+ ពីស្ថាប័ន DisplayMate ផងដែរ។ អេក្រង់នេះ គឺមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត Quad HD+ ដែលមានទំហំ 3200x1440px និងទ្រទ្រង់ជាមួយនិងកម្រិត 10-bit colors ហើយនិង DCI-P3 color gamut ទៀតផង។ សម្រាប់ល្បឿនអេក្រង់វិញ ស្មាតហ្វូននេះ គឺអាចរត់បានជាមួយ 1Hz–120Hz adaptive refresh rate និងកម្រិត 1,500 nits brightness ព្រមទាំងកម្រិតនៃការប៉ះលើអេក្រង់ 480Hz ផងដែរ។
Article image
ស្មាតហ្វូន Xiaomi 12 Pro គឺដំណើរការលើបន្ទះឈីប Snapdragon 8 Gen 1 និងមានការគាំទ្រដោយរ៉េមទំហំ 12GB of LPDDR5 និងមានមេម៉ូរីទំហំ 256GB ហើយសម្រាប់ប្រព័ន្ធទប់កំដៅវិញ ស្មាតហ្វូននេះ គឺមានការតម្លើង VC liquid cooling មកធំជាងមុន គឺមានទំហំដល់ទៅ 2,900mm2។ Xiaomi 12 Pro បំពាក់នូវថាមពលថ្មទំហំ 4,600mAh និងមានការទ្រទ្រង់នូវកម្លាំងសាក 120W fast charging។ ក្រុមហ៊ុនបានបញ្ជាក់ថា ការសាកថ្មពេញម្តង គឺចំណាយពេល 18 នាទី។ Xiaomi 12 Pro ក៏មានការបំពាក់មកជានូវបន្ទះឈីបផ្ទាលខ្លួន P1 ផងដែរ។ ទាក់ទងនឹងការសាកថ្មនេះ ស្មាតហ្វូន Xiaomi នេះ ក៏មានបច្ចេកវិទ្យាសាកឥតខ្សែរកម្លាំង 50W wireless charging និង 10W reverse wireless charging ផងដែរ។
Xiaomi 12 Pro 5G រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 12 OS ផ្អែកលើ MUI 13 និងមានការតម្លើងនូវបាសចំនួន 4 គ្រាប់ ដែលជាផលិតផលរបស់ Harmon Kardon។ បន្ថែមពីនេះ ក៏នូវមានមុខងារថ្មីៗមួយចំនួនទៀតផងដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យា 5G, Wi-Fi 6E, Bluetooth 5.2, dual-frequency GPS, NFC, a USB Type-C slot, Doby Atmos support រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ផងដែរ។
Article image
កាមេរ៉ា និងការថតរូប៖
Xiaomi 12 Pro 5G មានកាមេរ៉ាមុខទំហំ 32-Megapixel ដែលគាំទ្រដោយបច្ចេកវិទ្យា Pixel-Level Skin Rejuvenation Technology មានសមត្ថភាពអាចថតវីដេអូបាននៅក្នុងកម្រិត 1080p@60fps។ សម្រាប់កាមេរ៉ាខាងក្រោយ គឺមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 50-Megapixel Sony IMX707 មាន Aperture f/1.9 និង OIS support និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide camera មាន Aperture f/2.2 អាចថតបាន 115-Degree FOV និងគ្រាប់ទីបីមានទំហំ 50-Megapixel portrait camera ដែលប្រើឡែនទំហំ 48-mm focal length ជាមួយ Aperture f/1.9។ ស្មាតហ្វូន Xiaomi 12 Pro អាចថតវីដេអូ បានក្នុងកម្រិត 8K និងអាចជា Slow-Motion បានទំហំ 1080p ល្បឿន 960fps។
Article image
តម្លៃ និងការចេញលក់៖
Xiaomi 12 Pro មានពីរទំហំគឺ 8GB+256GB និងទំហំ 12GB+256GB ហើយនិងមានតម្លៃ Rs 62,999 (~$823) និង Rs 66,999 (~$875)។ សម្រាប់ពណ៌វិញ គឺមានពណ៌ខ្មៅ ខៀវ និងស្វាយ។ ចំពោះថ្ងៃចេញលក់គឺនឹងធ្វើឡើងនៅថ្ងៃទី 2 ខែឧសភា។
Xiaomi 12 Pro បង្ហាញវត្តមាននៅឥណ្ឌា មានអេក្រង់ 120Hz និងប្រើឈីប Snapdragon 8 Gen 1 រួមនឹងកាមេរ៉ា 50MP ចំនួន 3 គ្រាប់