no-alternative title
no-alternative title

OPPO F23 5G បង្ហាញខ្លួនជាមួយនិងអេក្រង់ 120Hz កម្លាំងសាក 67W ហើយនិងមានកាមេរ៉ា Microscope

នៅថ្ងៃនេះ ស្មាតហ្វូន Oppo F23 5G បានបង្ហាញវត្តមានជាផ្លូវលារនៅលើទីផ្សារប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូន F-Series នេះ គឺត្រូវបានគេបញ្ជាក់ថាគឺនឹងប្រើប្រាស់ឈ្មោះថ្មីមួយទៀតគឺ A-Series សម្រាប់ការចេញលក់នៅលើទីផ្សារប្រទេសមួយចំនួន។  Oppo F23 5G គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាជាមួយនិង Oppo Reno 8T 5G (review) អញ្ចឹងដែរ។ ស្មាតហ្វូននេះមានអេក្រង់រាបស្មើរប្រភេទ LCD ដែលមានទំហំ 6.72 អ៊ីង និងងរត់បានល្បឿន 120Hz។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់របស់ស្មាតហ្វូន OPPO F23 5G មានការឌីស្សាញជាមួយនិងរន្ធនៅចំកណ្តាល និងមានកម្រិតពន្លឺ 391 PPI និងកម្រិតនៃការប៉ះឬទៅលើអេក្រង់  240Hz refresh rate ហើយនិងមានពន្លឺ 680nits។ អេក្រង់នេះ ក៏មានការការពារដោយកញ្ចក់ Panda 1681 glass ផងដែរ។ ស្មាតហ្វូននេះរត់ជាមួយនិងបន្ទះឈីប Qualcomm Snapdragon 695 SoC កម្រិត 5G ខណៈដែលជំនាន់មុន គឺមានកម្រិត 4G និងប្រើប្រាស់ឈីប Snapdragon 662។ ស្មាតហ្វូននេះមានរ៉េម LPDDR4x RAM និងអង្គចងចាំ UFS 2.2 storage ហើយនិងរត់នៅលើ ColorOS 13.1 ផ្អែកលើ Android 13។ 

ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 64MP និងមានគ្រាប់ទីពីរមានទំហំ 2MP អាចហ៊្សូមបាន 20x microscope camera (ខ្ពស់ជាង 40x digital zoom) ហើយនិងគ្រាប់ទីបីមានទំហំ 2MP monochrome ខណៈដែលកាមេរ៉ាមុខមានួំហំ 32MP shooter។ ស្មាតហ្វូននេះប្រើប្រាស់ការស្កែនម្រាមដៃនៅចំហៀងតួ និងមានរន្ធ 3.5mm headphone jack ហើយក៏មានរន្ធបន្ថែម MicroSD card slot រួមជាមួយនិង dual stereo speakers ថែមទៀត។ OPPO F23 5G មានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 67W fast charging

OPPO F23 5G ចេញលក់បៅលើទីផ្សារជាមួយនិងជម្រើសមួយទំហំប៉ុណ្ណោះគឺ 8GB+256GB មានតម្លៃ ₹24,999 (~$300) ហើយនិងមានជម្រើស Bold Gold ឬ Cool Black។ ស្មាតហ្វូននេះ នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 18 ឧសភាខាងមុខ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន