
OnePlus បានបង្ហាញពីមកដល់នូវស្មាតហ្វូន Nord 2T ដែលនេះគឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ចុងក្រោយ របស់ក្រុមហ៊ុននេះ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ប៉ុន្តែមិនទាន់ច្បាស់ពីថ្ងៃ ច្បាស់លាស់នៅឡើយទេ។
ស្មាតហ្វូន Nord 2T មានអេក្រង់ AMOLED ទំហំ 6.43 អ៊ីងបង្ហាញចេញបានកម្រិត FHD+ និងទ្រទ្រង់បានជាមួយ ល្បឿន 90Hz refresh rate ហើយនិងមានការឌីស្សាញជាមួយនិងរន្ធនៅលើអេក្រង់មួយគ្រាប់។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងប្រើប្រាស់ឈីប MediaTek Dimensity 1300 SoC និងមានរ៉េមទំហំ 8GB ហើយនិង មានមេម៉ូរីទំហំ 128GB។ សម្រាប់ថាមពលថ្ម ស្មាតហ្វូននេះ មានថ្មទំហំ 4,500mAh និងមានការទ្រទ្រង់នូវបច្ចេក វិទ្យាសាកកម្លាំង 80W fast charging។ ស្មាតហ្វូននេះរត់នៅប្រព័ន្ធប្រតិបតិ្តការ Android 12 ផ្អែកនៅលើស្បែក កម្មវិធី OxygenOS 12.1 ចេញពីប្រអប់តែម្តង។

ក្រឡេកមកមើលកាមេរ៉ាវិញ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel ដែលជាសិនស័រ Sony IMX766 primary shooter និងមានគ្រាប់ទីពីរទំហំ 8-Megapixel ultra-wide angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 2-Megapixel Monochrome sensor។ ចំពោះកាមេរ៉ាមុខវិញ ស្មាតហ្វូននេះ ប្រើប្រាស់សិនស័រទំហំ 32-Megapixel។ នៅពេលនេះ ស្មាតហ្វូននេះប្រកាសចេញលក់នៅលើ ទីផ្សារអឺរ៉ុបហើយ ដោយទំហំ 8GB+128GB មានតម្លៃ 399 EUR ប្រហែលជា 420 ដុល្លារ និងចំនួនពីរពណ៌គឺ Blackនិង Green។ ហើយស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅឥណ្ឌាក្នុងខែនេះហើយ។
