ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មានការទម្លាយជាថ្មីថា ស្មាតហ្វូន Motorola ថ្មីមួយបំពាក់នូវបន្ទះឈីបថ្នាក់ខ្ពស់ Snapdragon 8 Gen 1+ នឹងបង្ហាញខ្លួនឆាប់ៗនេះ

ដោយ

Koun Jab Luffy

02 ឧសភា 2022 05:14 ព្រលឹម

អាន 2 នាទី

Article image
នៅពេលនេះមានរបាយការណ៌ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Motorola គឺបាននឹងកំពុងតែធ្វើការនៅលើម៉ូដែលស្មាតហ្វូនថ្នាក់ខ្ពស់មួយដែលមានឈ្មោះថា “Frontier”។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយនិងជម្រើសពិសេសពីរ។ សម្រាម់ជម្រើសទីមួយគឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើឈីប Snapdragon 8 Gen 1+ និងជម្រើសទីពីរ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 200-Megapixel។ យោងតាមការបញ្ជាក់របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Lenovo ប្រចាំប្រទេសចិន ដែលទទួលបន្ទុកផ្នែក Mobile Phone Business ក៏ធ្លាប់បានទម្លាយនូវព័ត៌មាននេះប៉ុន្មានខែមកហើយ។ នៅពេលនេះ មានការបញ្ជាក់ជាថ្មីម្តងទៀត។
បើតាមការមើលទៅលើរូបថត Screenshot ដែលបានទម្លាយនេះ គឺលោក Chen Jin បានចែករំលែកព័ត៌មាននេះតាមរយៈស្មាតហ្វូន Motorola នៅលើ Weibo។ ដែលរឿងនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុនទំនងជាបញ្ចេញនូវស្មាតហ្វូនថ្មីមួយ របស់ Motorola ម៉ូដែល Frontier ដែលមាមការបំពាក់ជាមួយនិងបន្ទះឈីប Snapdragon 8 Gen 1+។
Article image
សម្រាប់ចំណុចផ្សេងៗទៀតរបស់ស្មាតហ្វូននេះ គឺបានបង្ហាញថា ស្មាតហ្វូនទំនងជានិងបំពាក់នូវកម្លាំងសាក 125W។ គួរបញ្ជាក់ថា កាលពីខែមីនា លោក Jin ធ្លាប់បានបញ្ចេញរូបភាពរបស់ឆ្នាំងសាក 125W charger ដូច្នេះបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ Motorola Frontier សល់ពេលមិនយូរទេ ខណៈដែលការបង្ហាញនៅលើ Weibo ថ្មីនេះ ក៏មានការរំពឹងដូចគ្នា។ស្មាតហ្វូន The Motorola Frontier ត្រូវបានគេជឿជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 1+ ខណៈដែលក្រុមហ៊ុនផលិតឈីបរបស់អាមេរិកមួយនេះ ទំនងជានឹងប្រកាសចេញនូវបន្ទះឈីបនេះនៅក្នុងខែនេះផងដែរ។ ជាមួយគ្នានេះក៏មានការព្យាករណ៌ថា ក្រុមហ៊ុននេះក៏មានប្រកាសចេញនូវបន្ទះឈីព Snapdragon 7 Gen 1 ផងដែរ។
Article image
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមាននៅក្នុងខែមិថុណាខាងមុខនេះហើយ។ ស្មាតហ្វូននេះ ទំនងជាមានអេក្រង់ទំហំ 6.7 អ៊ីង POLED FHD+ មានល្បឿន 144Hz និងមានកាមេរ៉ាគោលទំហំ 200-Megapixel ខណៈដែលគ្រាប់ទីពីរមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 12-Megapixel។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 60-Megapixel។ សម្រាប់កម្លាំងម៉ាស៊ីន ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងមានមេម៉ូរីទំហំ 256GB UFS 3.1។ ជាមួយគ្នានេះ ក៏មានថ្មទំហំ 4,500mAh និងមានការទ្រទ្រង់នូវកម្លាំងសាក 125W និង 50W wireless charging។ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅទីផ្សារសកលជាមួយនិងឈ្មោះ Motorola Edge 30 Ultra។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.