Xiaomi Civi 3 បង្ហាញខ្លួនជាមួយឈីប Dimensity 8200 Ultra និងកាមេរ៉ាមុខភ្លោះ 32MP ថតវីដេអូបានកម្រិត 4K

ដូចការគ្រោងទុកអញ្ចឹង នៅពេលនេះ ស្មាតហ្វូន Xiaomi Civi 3 បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ ដែលម៉ូដែលថ្មីនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8200 Ultra ដំបូងគេបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Civi 3 គឺមានការបំពាក់មកជាមួយនូវកាមេរ៉ាមុខភ្លោះទំហំ 32MP និងមានការឌីស្សាញជាមួយរន្ធ pill-shaped រួមជាមួយនិងអំពូល LED flashes ដែលភ្ជាប់ជាមួយនិង speaker grille ផផហដែរ។ កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានការបំពាក់នូវមុខងារ OIS និង autofocus ខណៈដែលមួយគ្រាប់ទៀត គឺសម្រាប់ថត wider 100-degree angle និងអាចថតបានកម្រិត 4K video recording។ អ្វីដែលពិសេស គឺ LED flashes របស់កាមេរ៉ាមុខនេះ មានភ្ជាប់នូវបច្ចេកវិទ្យា AI ដើម្បីជួយដល់ពន្លឺ និងអាចបន្ថែមនូវពណ៌សម្រាប់រូបភាពរបស់អ្នកបានថែមទៀត។ 

សម្រាប់ផ្នែកខាងក្រោយនៃស្មាតហ្វូន Xiaomi civi3 នេះវិញ គឺមានកាឌីស្សាញជាមួយនិងម៉ូឌុលកាមេរ៉មានទំហំធំ ខណៈដែលកាមេរ៉ាគោល គឺមានឍទំហំ 50MP IMX800 ទំហំ 1.0μm និងមានការគាំទ្រនូវមុខងារ OIS។ ចំណែកគ្រាប់ទីពីរមានទំហំ 8MP ultrawide lens និងគ្រាប់ទីបីមានទំហំ 2MP macro module។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.55-អ៊ីងAMOLED display បង្ហាញចេញបានកម្រិត FHD+ ល្បឿន 120Hz refresh rate។

អេក្រង់នេះ ក៏មានការគាំទ្រដោយកញ្ចក់ Gorilla Glass 5 ហើយនិងមានកម្រិតពន្លឺ 1,500 nits peak brightness ទៀតផង។ Xiaomi Civi 3 គឺមានរ៉េមទំហំ 12GB/16GB LPDDR5X RAM និងអង្គចងចាំទំហំ 1TB of UFS 3.1 រួមជាមួយថ្មទំហំ 4,500mAh ដែលគាំទ្រដោយកម្លាំងសាក 67W wired charging ផងដែរ។ ស្មាតហ្វូននេះ រត់នៅលើស្បែកមុខកម្មវិធី MIUI 14 ផ្អែកលើ Android 13 ចេញពីប្រអប់តែម្តង។

Xiaomi Civi 3 មានជម្រើសពណ៌ Purple, Mint, Gold, Gray ហើយសម្រាប់ទំហំ 12GB-256GB មានតម្លៃ CNY 2,499 ($353) ខណៈដែលទំហំ 16GB-1TB មានតម្លៃ CNY 2,999 ($424) និងចេញលក់នៅលើទីផ្សារចិននៅថ្ងៃទី 31 ខែឧសភាខាងមុខ។ 

 

ព័ត៌មានពាណិជ្ជកម្ម