ស្វែងរកពួកយើង:

ក្រុមហ៊ុន Samsung បានបន្តនាំមុខ Xiaomi ជាថ្មីម្តងទៀតនៅក្នុងទីផ្សារសា្មតហ្វូនប្រទេសឥណ្ឌា

ដោយ

Koun Jab Luffy

11 ឧសភា 2022 09:40 ព្រឹក

អាន 3 នាទី

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi បាននាំមុខគេក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ។ ខណៈដែរក្រុមហ៊ុនSamsung ដែលជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារស្មាតហ្វូនពិភពលោកបានយកឈ្នះក្រុមហ៊ុនចិនមួយនេះនៅក្នុងទីផ្សារប្រទេសឥណ្ឌាកាលពីត្រីមាសទី 3 ក្នុងឆ្នាំ 2020។
Article image
យ៉ាងណាមិញក្រុមហ៊ុន Xiaomi បានយកឈ្នះ Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនឈានមុខគេក្នុងប្រទេសឥណ្ឌាវិញនៅក្នុងឆ្នាំ 2021។ យ៉ាងមិញបើតាមរបាយការណ៍ស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយស្ថាប័នស្រាវជា្រវទីផ្សារឈ្មោះថា Counterpoint research បានបង្ហាញថា Samsung បាននាំមុខក្រុមហ៊ុន Xiaomi ជាថ្មីម្តងទៀតនៅក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា។
ដោយនៅក្នុងរបាយការណ៍ស្ទង់មតិថ្មីរបស់ Counterpoint Research បានបង្ហាញថា Samsung បាននាំចេញស្មាតហ្វូនសរុបប្រមាណ 22% និងមានចំនែកទីផ្សារសរុបប្រមាណ 27% នៅក្នុងទីផ្សារប្រទេសឥណ្ឌាសម្រាប់ខែមិនាឆ្នាំ 2022។ ជាមួយគ្នានេះ Samsung ផ្ទាល់ក៏បានបញ្ជាក់ថា ការនាំចេញស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាបានកើនឡើងប្រមាណ 9% ធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
បើតាមការបញ្ជាក់ពីលោក Neil Shah អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Counterpoint Research បានមានប្រសាសន៍ថា “ ការពង្រីកផលប័ត្រទាន់ពេលជាមួយនឹងសមត្ថភាពស្មាតហ្វូន 5G កម្រិតថវិការនៅលើស៊េរី Galaxy M, F, និង A ហើយនិងការកើនឡើងយ៉ាងខ្លាំងនៃកំពូលស្មាតហ្វូន Galaxy S22 និងស៊េរីស្មាតហ្វូនដែលអាចបត់បាន Galaxy Z-Series បានជួយឲ្យ Samsung ឱ្យត្រលប់មកគ្រងតំណែងជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសអាស៊ីមួយនេះ”។
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានផ្តល់នូវជម្រើសស្មាតហ្វូន 5G កម្រិតថវិកាជាមួយជម្រើសតម្លៃដ៏សមរម្យបំផុតដើម្បីប្រគូតប្រជែងទីផ្សារក្នុងប្រទេសឥណ្ឌា។ Samsung បានផ្តល់នូវជម្រើសស្មាតហ្វូន 5G ប្រហែល 15 ម៉ូដែលជាមួយតម្លៃខ្ទង់ប្រហែល $260។ ដោយបច្ចុប្បន្នស្មាតហ្វូន 5G ម៉ូដែល Galaxy F23 5G មានតម្លៃចាប់ពីខ្ទង់ប្រហែល $180 ដែលជាតម្លៃដ៏ល្អបំផុតសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ រីឯកំពូលស្មាតហ្វូន Galaxy S22 និង Galaxy Z Series ក៏មានទីផ្សារល្អផងដែរនៅក្នុងប្រទេសមួយនេះ។
គួរកត់សំគាល់បានថា ក្នុងរយះពេល 3 ឆ្នាំមកនេះ ក្រុមហ៊ុន Samsung បានបាត់បង់ចំនែកទីផ្សារស្មាតហ្វូនថ្នាក់ប្រណិត (Premium Smartphone)។ ប៉ុន្តែ បើតាមការរបាយការណ៍ស្រាវជ្រាវទីផ្សាររបស់ Counterpoint Research បានបញ្ជាក់ថា កំពូលស្មាតហ្វូន Galaxy S22 Series គឺបានជួយឲ្យ Samsung អាចយកឈ្នះ Apple នៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់ប្រណិត។ នៅក្នុងខែមិនា ឆ្នាំ 2022 កំពូលស្មាតហ្វូន Samsung Galaxy S22 Ultra មានចំនែកទីផ្សារនាំចេញសរុបបានរហូតដល់ទៅ 74% នៅក្នុងទីផ្សារប្រទេសឥណ្ឌា។
ហើយស្មាតហ្វូនកំពូលមួយនេះមានតម្លៃខ្ទង់ប្រហែល $1,290។ ជាមួយនឹងការលក់ S22 Ultra ក្រុមហ៊ុនកូរ៉េខាងត្បូងនេះទទួលបានចំណែកទីផ្សារដល់ទៅ 81%។ លើសពីនេះ ឥឡូវនេះ Samsung មានចំណែកទីផ្សារបរិមាណ 38% សម្រាប់ទីផ្សារស្មាតហ្វូនដែលមានតម្លៃខ្ទង់ប្រហែល $390 នៅក្នុងទីផ្សារប្រទេសឥណ្ឌាំ៕