no-alternative title
no-alternative title
no-alternative title
no-alternative title

vivo S17 បង្ហាញគុណសម្បត្តិជាច្រើននៅលើបញ្ចីរបស់ Geekbench នៅមុនការប្រកាសមកដល់

vivo  ត្រៀមប្រកាសចេញស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីនៅក្នុងទីផ្សារប្រទេសចិននាថ្ងៃទី 31 ខែឧសភា ស្អែកនេះ។ ស្មាតហ្វូនជំនាន់ថ្មីដែលនឹងបង្ហាញវត្តមាននៅថ្ងៃស្អែកនេះ គឺជាម៉ូដែល vivo S17 និង S17 Pro។ ដោយឡែកក្នុងថ្ងៃនេះដែរ នៅលបញ្ចីរបស់កម្មវិធី Geekbench ក៏បានធ្វើការបង្ហាញចេញពីគុណសម្បត្តិស្ទើរតែទាំងស្រុងរបស់ម៉ូដែល vivo S17។ បើតាមការបង្ហាញនៅលើបញ្ចីរបស់ Geekbench ស្មាតហ្វូនស៊េរីថ្មីមួយនេះ គឺមានលេខកូដសំគាល់ម៉ូដែល V2283A។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបញ្ចីដដែលនេះក៏បានបង្ហាញពី Motherboard របស់ V2283A ផងដែរ ដោយមានលេខកូដសំគាល់ថា “lahana” ដែលមានភ្ជាប់មកជាមួយឈីបដែលមានអង្គគណនាចែកចេញជា Quad-core ល្បឿន 1.8GHz, Triple-core ល្បឿន 2.4GHz និង Primary-core ល្បឿន 2.52GHz ដែលឈីបនេះ គឺជាស៊េរី Snapdragon 778G+។ បន្ថែមពីនេះនៅលើបញ្ចីក៏បានបញ្ជាក់ថា ឈីបដែលបំពាក់នៅលើ vivo S17-V2283A គឺមានភ្ជាប់ដោយរ៉េមទំហំ 12GB ថែមទៀតផង។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏គាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ Android 13 ផងដែរ។

សម្រាប់ពិន្ទុនៅលើអង្គគណនា Single-core និង Multi-core របស់ vivo S17 គឺខ្ទង់ 817 ពិន្ទុ និង 2,607 ពិន្ទុ។ vivo S17 នឹងបង្ហាញវត្តមានជាមួយបន្ទះអេក្រង់ AMOLED Display ទំហំ 6.78 អ៊ីង គាំទ្រកម្រិតបង្ហាញ 1.5K ជាមួយល្បឿន refresh rate 120Hz។ ស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាខាងក្រោយទំហំ 50MP ជាមួយ OIS រួមនឹង 8MP Ultrawide។ vivo S17 ក៏នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មកំលាំង 66W ឬក៏ 80W Wired Charging។ ដោយឡែកសម្រាប់ម៉ូដែល vivo S17 Pro វិញនឹងមានកាមេរ៉ាសែលហ្វីទំហំធំដល់ទៅ 50MP ព្រមទាំងមានអមដោយអំពូល Dual-LED Flash ហើយនិងមានប្រព័ន្ធកាមេរ៉ាក្រោយដែលគាំទ្រមុខងារ 2x Portrait ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន