កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 10 series នៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះត្រូវគេដឹងថា នឹងបន្តបង្ហាញវត្តមាននៅលើទីផ្សារមួយចំនួនទៀត ក្នុងពេលឆាប់ៗនេះហើយ ខណៈដែលពេលនេះ ស្មាតហ្វូននេះក៏ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើទីផ្សារប្រទេសជាច្រើនផងដែរ។
ប្រភពខាងលើបន្តថា ស្មាតហ្វូន Reno 10 Pro+ បានចុះបញ្ជី SIRIM ហើយថ្ងៃនេះបានឆ្លងកាត់បញ្ជី NBTC ប្រទេសថៃ។ ដូច្នេះមានសន្និដ្ឋានថា ស្មាតហ្វូន Reno 10 series នឹងសម្ពោធជាផ្លូវការនៅក្នុងខែមិថុណាទៅតាមប្រទេសខុសគ្នា។ នៅបញ្ជី NBTC បានបញ្ជាក់ថា Reno 10 Pro+ (មានលេខម៉ូដែល CPH2521) ប៉ុន្តែមិនមានការបញ្ជាក់លក្ខណៈ ស៊ីជម្រៅរបស់ស្មាតហ្វូននេះនោះទេ។ Reno 10 Pro (CPH2531) និង Reno 10 (CPH2525) ប៉ុន្តែមិនទាន់ឆ្លងកាត់បញ្ជីរបស់ប្រទេសថៃនៅឡើយទេ។
OPPO Reno 10 Pro+ ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.74-អ៊ីង OLED display បង្ហាញចេញបានកម្រិត Full HD+ resolution ល្បឿន 120Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Plus Gen 1 និងមានរ៉េមទំហំ 16GB LPDDR5 RAM និងមានអង្គចងចាំទំហំ 512GB UFS 3.1។ ស្មាតហ្វូននេះរត់នៅលើ Android 13 OS ផ្អែកលើស្បែក ColorOS 13.1។ Reno 10 Pro+ បំពាក់នូវថាមពល 4,700mAh គាំទ្រដោយកម្លាំងសាក 100W charging ហើយនិងមានមុខងារ hassle-free recharging ផងដែរ។
ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX890 គាំទ្រដោយមុខងារទប់លំនឹង optical image stabilization (OIS) និងគ្រាប់ទីពីរមានទំហំ 8-megapixel IMX355 ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 64-megapixel OmniVision OV64B periscope telephoto camera capable អាចហ៊្សូម 5x optical zoom។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32-megapixel IMX709 front camera។