ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តម្លៃ ពណ៌ និងរ៉េមរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 8 Pro 5G ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

11 ឧសភា 2022 06:12 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Reno 8 Series សម្រាប់ទីផ្សារប្រទេសចិន និងទីផ្សារសកល រួមនិងប្រទេសឥណ្ឌាផងដែរ។ បើតាមការបញ្ជាក់កន្លងមក គឺបាននិយាយថា ស្មាតហ្វូន Reno 8 នឹងមានការបង្ហាញខ្លួននៅប្រទេសចិននៅក្នុងខែនេះហើយសម្រាប់ទីផ្សារខាងក្រៅអាចនឹងបង្ហាញខ្លួននៅខែមិថុណាខាងមុខ។ គួរបញ្ជាក់ថា កាលពីសប្តាហ៌មុននេះ អ្នកទម្លាយ Mukul Sharma (aka stufflistings) ក៏បានទម្លាយចេញនូវព័ត៌មានរបស់ស្មាតហ្វូន Reno 8 នេះផងដែរ។ នៅពេលនេះ មានការទម្លាយជាថ្មីនៅលើ tweet អំពីពណ៌របស់ស្មាតហ្វូន Reno 8 Pro ទៀតហើយ។
យោងតាមលោក Sharma គឺបានបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 8 Pro នឹងមាមអេក្រង់ទំហំ 6.5 អ៊ីង បង្ហាញចេញបានកម្រិត FHD+ resolution ខណៈដែលល្បឿនត្រូវបានលោករំពឹងថា នឹងប្រើនូវ 120Hz refresh rate។ សម្រាប់ការបែកធ្លាយនេះ គឺមិនមានការបញ្ចេញព័ត៌មានទាំងស្រុងនៅឡើយទេប៉ុន្តែគេជឿថា ក្រុមហ៊ុននេះនឹងប្រើប្រាស់អេក្រង់ AMOLED ហើយនិងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ផងដែរ។
Sharma បាននិយាយទៀតថា Reno 8 Pro នឹងមានទំញំ 8GB+256GB និង 12GB+256GB ហើយនិងមានពណ៌ Glazed Black, Glazed Green រួមជាមួយនិងពណ៌ Blue។ បើតាមការទម្លាយកន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូន Reno 8 នឹងមានទំហំ 8GB+128GB និង 8GB+256GB ហើយលោកក៏មានការបង្ហាញពីម៉ូដែលស្តង់ដារថា ក៏មានទំហំ 12GB ផងដែរ។Reno 8 Pro ដែលបង្ហាញខ្លួននៅប្រទេសចិន នឹងមានបន្ទះឈីប the Dimensity 8100 ជាមួយនិង MariSilicon X NPU។ ប៉ុន្តែគេនៅមិនទាន់នង្ហាញពីស្មាតហ្វូន Reno 8 Pro សម្រាប់ប្រទេសឥណ្ឌា និងទីផ្សារសកលនៅឡើយទេ។
សម្រាប់ម៉ូដែល OPPO Reno 8 ដែលចេញលក់នៅចិន គឺនឹងមានអេក្រង់ទំហំ 6.5 អ៊ីង AMOLED FHD+ ល្បឿន 120Hz និងរត់លើ Android 12 OS ផ្អែលលើ ColorOS UI ។ ស្មាតហ្វូននេះ នឹងដំណើរការលើបន្ទះឈីប Snapdragon 7 Gen 1 និងមានថ្មទំហំ 4,500mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 80W fast charging ព្រមទាំងមានរ៉េម LPDDR5 RAM, និង មេម៉ូរី UFS 3.1 storage។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 50-Megapixel (main) + 8-megapixel (ultrawide) + 2-megapixel (macro/depth)។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

តម្លៃ ពណ៌ និងរ៉េមរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 8 Pro 5G ត្រូវបានគេទម្លាយចេញហើយ!