បើនិយាយអំពីម៉ូឌែលឈ្នះពានរង្វាន់ Creator Z17 HX Studio ចាប់ពីកំណែនៃម៉ូឌែល Alpha 17 និង Prestige 16 រហូតដល់ម៉ូឌែលជំនាន់ថ្មីដែលទើបតែបង្ហាញខ្លួនជាផ្លូវការ Commercial 14 និង Stealth 16 Mercedes-AMG Motorsport នោះ ក្រុមហ៊ុន MSI ត្រូវគេកត់សម្គាល់ឃើញថាវិលត្រឡប់មកវិញកាន់តែមានភាពអស្ចារ្យនៅក្នុងព្រឹត្តិការណ៍ Computex នៅក្នុងឆ្នាំនេះ។
កុំព្យូទ័រ Creator Z17 HX Studio នេះគឹមានការចាប់អារម្មណ៍សារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍ Computex នៅក្នុងឆ្នាំនេះដោយសារតែឈ្នះនូវពានរង្វាន់ Best Choice Award ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប 13th Gen. Intel® Core™ i9 HX-series processor និង NVIDIA Studio នោះ កុំព្យូទ័រនេះគឺមានរូបរាងស្តើងបំផុត និងខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ថែមទៀត។
ភាពលេចធ្លោរបស់កុំព្យូទ័រ Stealth 16 Mercedes-AMG Motorsport នេះគឺផ្តោតទៅលើកិច្ចសហការនៃក្រុមហ៊ុន MSI ជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Mercedes-AMG ថែមទៀត។ កុំព្យូទ័រនេះមានបន្ទះឈីប 13th Gen Intel® Core™ i9 processor ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 Series Laptop GPUs ហើយអេក្រង់របស់កុំព្យូទ័រនេះក៏មានការ upgrade ដល់ទៅ 4K OLED ផងដែរ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មាន Premium Bundle Pack ផ្តាច់មុខផងដែរដែលមានដូចជា mouse, mousepad, USB drive and pouch ដែលនេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៃកិច្ចសហការរបស់ក្រុមហ៊ុន MSI និង Mercedes-AMG ។
ដើម្បីពង្រីកបន្ថែមទៀតទៅលើអាជីវកម្មរបស់ខ្លួននោះ កុំព្យូទ័រស៊េរីថ្មី Commercial 14 នេះក៏មានបំពាក់នូវវិធានសុវត្ថិភាពជាច្រើន ប្រព័ន្ធ NFC (Near-field communication)និង Smart Card Reader ថែមទៀត។ យន្តការនេះអាចធ្វើការការពារសុវត្ថិភាព និងការផ្ទៀងផ្ទាត់សុវត្ថិភាពបានយ៉ាងប្រសើរថែមទៀត។ កុំព្យូទ័រ Commercial 14 នេះក៏មានការផ្តោតទៅលើការថែរក្សាបរិស្ថានផងដែរពីក្រុមហ៊ុន MSI ។ សម្រាប់ keyboard deck នេះគឺផលិតឡើងចេញពី PCR (Post-Consumer Recycled) ហើយសម្រាប់ប្រអប់នៃការវេចខ្ចប់គឺផលិតឡើងវិញចេញពីក្រដាសកែច្នៃឡើងវិញដល់ទៅ 90% ថែមទៀត។
កុំព្យូទ័រ Alpha 17 ណេះក៏មានបំពាក់នូវបន្ទះឈីប AMD Ryzen™ 7045 HX Dragon Range CPU ចុងក្រោយបំផុតជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce RTX™ 40 series laptop GPU ។ អ្វីដែលកាន់តែពិសេសនោះគឺកុំព្យូទ័រ Alpha 17 នេះប្រើប្រាស់នូវ Qualcomm® FastConnect™ 7800 Wi-Fi 7 ដំបូងបំផុតរបស់ពិភពលោកថែមទៀត។ FastConnect 7800 នាំយកនូវ Wi-Fi 7 ដែលមានល្បឿនខ្ពស់បំផុតដល់ទៅ 5.8 Gbps ជាមួយនឹង latency ទាបជាង 2 milliseconds, នេះគឺដោយសារតែ High Band Simultaneous (HBS) Multi-Link ដែលផ្តល់នូវការទំនាក់ទំនងដ៏អស្ចារ្យបំផុតនោះ។
សម្រាប់ម៉ូឌែលដែលទទួលបាននូវពានរង្វាន់ Red Dot Product Design នៅក្នុងឆ្នាំ 2023 ម៉ូឌែលថ្មី Prestige 16 បំពាក់នូវតួខ្លួនអាលុយមីញ៉ូមម៉ាញ៉េស្យូមដែលធ្វើអោយកុំព្យូទ័រនេះមានទម្ងន់ត្រឹមតែ 1.5Kg ប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel processor ចុងក្រោយបំផុតជាមួយនឹង Intel® Evo platform ហើយវាទ្រទ្រង់នូវបច្ចេកវិទ្យា 140W PD3.1 charging ផងដែរ។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏មានក្រាហ្វិកកាត NVIDIA GeForce RTX™ 40 series laptop GPU ផងដែរ។សម្រាប់កុំព្យូទ័រអេក្រង់ 16-inchនោះ Prestige 16 គឺជាកុំព្យូទ័រស្រាលដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់៕